Close
Sponsor ads Featured-Image
At.Madrid អាចវាយបកសងសឹក Inter Milan សម្រាប់ការប្រកួតជើងទីពីរបានទេ?
ទំហំអក្សរ
តូច
ធំ

សម្លឹងរកការយកឈ្នះក្រោយរបូតគ្រាប់បាល់មួយគ្រាប់របស់ខ្លួនក្រុម Atletico Madridក្នុង ស្វាគមន៍ក្រុម Inter Milan ទៅកាន់កីឡដ្ឋាន Wanda Metropolitano សម្រាប់ជើងទីពីរនៃការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ទី ១៤ មីនា ២០២៤នេះ។ក្រុមNerazzurri បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ១-0 ក្នុង​ជើង​ទី​មួយ​នៅទឹកដី San Siro កាល​ពី​បី​សប្តាហ៍​មុន ខណៈ Marko Arnautovic ជាអ្នករកបានគ្រាប់បាល់នៅ​ចុង​តង់​ទី​ពីរ​។ សម្រាប់​At.Madrid ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ UCL គឺ ឈ្នះ៤ស្មើ១និងចាញ់១ ខណៈInter Milan ឈ្នះទាំង៦ដង។
Dove vedere Atletico Madrid-Inter in tv, in chiaro e in streaming |  Goal.com Italia
១.ប្រវត្តិជួបគ្នា
At.Madrid បានឈ្នះ ៧ លើកក្នុងចំណោម ៩ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមអ៊ីតាលីនៅលើទឹកដីខ្លួនឯង និងស្មើតែពីរលើកប៉ុណ្ណោះគឺ ២-២ ជាមួយ Juventus ក្នុងឆ្នាំ ២០១៩ និងចាញ់ ១-០ ក្រោមថ្វីជើងAC. Milan ក្នុងឆ្នាំ ២០២១។មានន័យថា Inter Milan មានកំណត់ត្រាមិនជាល្អទេពេលប្រកួតក្រៅដីក្របខ័ណ្ឌ Champions League ជាមួយអេស្ប៉ាញ។
២.ពត៌មានក្រុមAt.Madrid(ម្ចាស់ផ្ទះ)
Atletico Madrid និងមិនមានវត្តមាន Antoine Griezmann ខណៈ​ខ្សែប្រយុទ្ធអន្តរជាតិបារាំង​រង​របួស​កជើង។ Marcos Paulo Cesar Azpilicueta និង Thomas Lemar ក៏អវត្តមានសម្រាប់ម្ចាស់ផ្ទះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOblak; Molina, Savic, Witsel, Hermoso, Lino; Saul, De Paul, Koke; Depay, Morata
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Inter le ganó con lo justo a Atlético Madrid - Deportes - FM Capital,  Noticias en Salta, Argentina
៣.ពត៌មានក្រុមInter Milan(ភ្ញៀវ)
ក្រុមភ្ញៀវនៅតែមិនមានវត្តមានខ្សែបម្រើកូឡុំប៊ី Juan Cuadrado កំពុងនៅបន្តព្យាបាលការវះកាត់របួសសរសៃពួរ ខណៈ Carlos Augusto និង Marko Arnautovic អាចអវត្តមានច្រើនជាងចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Pavard, De Vrij, Bastoni; Darmian, Barella, Calhanoglu, Mkhitaryan, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ At.Madrid ១:២ Inter Mian( សរុបការប្រកួតទាំងពីរជើងគឺ At.Madrid ១:៣ Inter MIlan)
ប្រភព:whoscored &sportskeeda&sportsmole

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)
featured image

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បាន​បង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]

ចុចអានបន្ត
អត្ថបទទាក់ទង