
សម្លឹងមើលការប្រកួតនិងលេងដោយប្រុងប្រយ័ត្នជៀសវាងការធ្លាក់ចេញពីក្របខណ្ឌ Champions League ក្រុមកាំភ្លើងធំ Arsenal និងធ្វើយ៉ាងណាព្យាយាមយកឈ្នះPortoដែលជាភ្ញៀវ បន្ទាប់ពីក្លឹបយក្សព័រទុយហ្គាល់បានយកឈ្នះពួកគេនៅជើងទី១ក្នុងលទ្ធផល១ទល់និង០ និងត្រូវធ្វើដំណើរមកកាន់ទឹកដី Emirates សម្រាប់ជើងទីពីរនៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃពុធទី ១៣ មិនា ២០២៤ស្អែកនេះ។៦ប្រកួតចុងក្រោយនៅ UCL គឺ Arsenal ឈ្នះ៣ចាញ់២ស្មើ១ ខណៈ Porto ឈ្នះ៥ស្មើ។
១.ប្រវត្តិជួបគ្នា
Arsenal បានឈ្នះការប្រកួតទាំងបីរបស់ពួកគេនៅក្នុងផ្ទះទល់នឹង FC Porto នៅលើឆាកទ្វីអឺរ៉ុប ហើយបានឈ្នះការជួបគ្នាចុងក្រោយគឺបានផ្តួល Porto ដោយលទ្ធផល ៥ទល់និង០ ក្នុងឆ្នាំ ២០១០។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal នឹងនៅតែគ្មានវត្តមានខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីល Gabriel Martinelli នៅទីនេះខណៈ ក្រុមកាំភ្លើងធំអាចស្វាគមន៍ការវិលត្រលប់របស់ Jurrien Timber និង Takehiro Tomiyasu និងត្រលប់មកក្រុមវិញក្នុងពេលឆាប់ៗនេះបន្ទាប់ពីអ្នកទាំងពីរបានចូលរួមហ្វឹកហាត់នៅថ្ងៃច័ន្ទដើមសប្តាហ៏នេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Odegaard, Jorginho, Rice; Saka, Havertz, Jesus
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមPorto(ភ្ញៀវ)
Ivan Marcano, Zaidu Sanusi និង Mehdi Taremi សុទ្ធតែត្រូវអវត្តមានដោយសាររបួសសម្រាប់ក្រុមភ្ញៀវ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCosta; Mario, Pepe, Otavio, Wendell; Varela, Gonzalez; Conceicao, Pepe, Galeno; Evanilson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ២ : ០ Porto
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano



