(អង់គ្លេស)៖ យោងតាមសារព័ត៌មាន The Mirror បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនប្រាក់បៀវត្សរ៍ ២ដង ដល់កីឡាករ Kobbie Mainoo នាពេលបច្ចុប្បន្ន ខណៈដែលក្លឹបសម្លឹងរកការចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០៣០ ឯណោះ។ ជាក់ស្តែង ខ្សែបម្រើវ័យ ១៨ឆ្នាំ មានប្រាក់ឈ្នួលជាមធ្យម ១០,០០០ផោន ក្នុង១សប្តាហ៍ ខណៈនឹងត្រូវដំឡើងដោយស្វ័យប្រវត្តិកើនដល់ ២០,០០០ផោន ក្នុង១សប្តាហ៍។
គួរកត់សម្គាល់ថា Mainoo ឥឡូវនេះត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្រុមជម្រើសដំបូង ដែលបានបង្ហាញពីទេពកោសល្យដ៏ល្អ និងការវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស ធ្វើឲ្យអ្នកគាំទ្របិសាចក្រហម ស្ងើចសរសើរដល់រូបគេ ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ៕
ប្រភព៖ SportsMole
ឪកាសឡើងមកឈរលើកំពូលតារាង Premier League ចំនួនបួនពិន្ទុបណ្តោះអាសន្នរបស់ក្រុមកាំភ្លើងធំ Arsenalនិងត្រូវធ្វើការប្រកួតជាមយក្រុមភ្ញៀវ Bournemouth នៅកីឡដ្ឋាន Emirates Stadiumសម្រាប់ការប្រកួតនៅវេលាម៉ោង ៦ និង ៣០នាទីយប់នេះ។ការប្រកួតចុងក្រោយ Arsenal បានយកឈ្នះ Tottenham Hotspur ក្នុងតង់ទីពីរដោយលទ្ធផល ៣ទល់និង២ កាលពីចុងសប្តាហ៍មុន ខណៈក្រុមBounemouth បានលត់ Brighton មិនអោយតដៃរួចក្នុងលទ្ធផល ៣ទល់និង០។ Arsenal ៦ប្រកួតចុងក្រោយនៅEPLឈ្នះ៥ចាញ់ឈរនៅលេខរៀងទី១ មានគម្លាតពីក្រុម Man.City ដែលត្រូវប្រកួត ជាមួយ Wolves នៅម៉ោង១១ៈ៣០នាទីយប់នេះ។សម្រាប់ Bournemouth ឈ្នះ៣ស្មើ១ចាញ់២ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នា ៦ប្រកួតចុងក្រោយនៅផ្ទះ Arsenal មិនដែលស្មើនិងចាញ់ Bournemouth ទេ ទោះយ៉ាងណាជួបគ្នាដើមរដូវកាលនេះគឺ Arsenal លត់ Bournemouth ៤ទល់និង០។ ២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ) Jurrien Timber បានបង្ហាញខ្លួនចំនួនពីរលើកសម្រាប់ក្រុមអាយុក្រោម 21 ឆ្នាំរបស់ Arsenal ហើយអាចបង្ហាញខ្លួនចូលលេងឈុតធំឡើងវិញក្រោយខកខានដោយសាររួសអស់រយៈពេលជាយូរ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, […]