
បរទេស៖ អតីទខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United ទទួលបានសំណើរលេងឲ្យក្លឹបបាល់ទាត់មួយនៅប្រទេសរុស្សី។ កាលពីខែមុន Pogba ត្រូវបានជាប់បម្រាមរយៈ៤ឆ្នាំមិនឲ្យលេងបាល់បន្តទៀត ក្រោយរកឃើញថា ខ្សែបម្រើរូបនេះបានប្រើសារធាតុញៀន។ ទោះបីជាយ៉ាងណាមិញ Paul Pogba ត្រៀមខ្លួនរួចជាស្រេចក្នុងការប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះនៅតុលាការអាជ្ញាកណ្តាលកីឡា (CAS) ក្នុងទីក្រុង Lausanne៕
យ៉ាងណាមិញបើយោងតាម Tuttosport បានចុះផ្សាយថា Pogba បានទទួលការផ្តល់ជូនដើម្បីលេងឱ្យក្រុម Broke Boys ដែលជាក្រុមនៅក្នុងលីកដែលរៀបចំដោយប្រទេសរុស្សី។ នៅឆ្នាំ 2022 Media Football League ត្រូវបានបង្កើតឡើង ដែលជាជើងឯកដែលក្រុមត្រូវបានបង្កើតឡើងដោយតារាល្បីគ្រប់ប្រភេទ រួមទាំងតារាសម្ដែង និងអ្នកមានឥទ្ធិពល។ ហើយនាយកផ្នែកកីឡា Broke Boys លោក Artjom Chatjaturjan បានអះអាងថា គាត់បានទាក់ទងជាមួយតារាបារាំង។

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។ផ្ទុយទៅវិញ Brighton បានដាក់តម្លៃលក់Balela ក្នុងតម្លៃរហូតដល់ទៅ104 លានផោនឯណោះសម្រាប់កីឡាករវ័យ ២១ឆ្នាំរូបនេះប៉ុន្តែការទិញបាន […]



