
ក្រុមញញួរធំ West Ham United និងត្រូវបើកទ្វារកីឡាដ្ឋាន London Stadium ដើម្បីស្វាគមន៍ក្រុម Burnleyក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង ៩យប់។ West Ham ប្រកួតចុងក្រោយនៅក្របខណ្ឌ Europa League បានចាញ់ Freiburg ១ទល់និង០ វគ្គ ១៦ក្រុមចុងក្រោយខណៈក្រុមលោក Vincent Kompany បានបរាជ័យចាញ់ក្រុម Bournemouth ក្នុងទឹកដីខ្លួនឯងកាលពីចុងសប្តាហ៍មុនដោយលទ្ធផល ២ទល់និង០។៦ប្រកួតចុងក្រោយរបស់ West Ham នៅក្របខណ្ឌ EPL គឺចាញ់៣ឈ្នះ២ស្មើ១ឈរនៅលេខរៀងទី៧ ខណៈ Burnleyឈរនៅលេខរៀងបាតតារាងទី២០ ក្រោយ៦ ប្រកួតចាញ់៥ស្មើ១។
១.ប្រវត្តិជួបគ្នា
ក្រុម West Ham United បានឈ្នះ ៩ លើកក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដីខ្លួនឯង ទល់នឹងក្រុមដែលទើបឡើងថ្មីក្នុងក្របខណ្ឌ Premier League ។
២.ពត៌មានក្រុមWest Ham(ម្ចាស់ផ្ទះ)
Maxwel Cornet និង Nayef Aguerd គឺជាបញ្ហារបួសសម្រាប់ម្ចាស់ផ្ទះក្នុងពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Zouma, Mavropanos, Cresswell; Soucek, Phillips; Bowen, Ward-Prowse, Paqueta; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមBurnley(ភ្ញៀវ)
Burnley នឹងគ្មានកីឡាករយ៉ាងហោចណាស់ប្រាំនាក់ដោយសាររបួសសម្រាប់ការធ្វើដំណើរទៅកាន់កីឡដ្ឋាន London។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Assignon, O’Shea, Esteve, Taylor; Vitinho, Berge, Brownhill, Odobert; Amdouni, Datro Fofana
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ២:០ Burnley
ប្រភព:whoscored &sportskeeda&sportsmole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



