

Harry Kane បានក្លាយជាកីឡាករដំបូងគេនៅលីកកំពូលអាឡឺម៉ង់ខណខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានស៊ុតបានបីគ្រាប់(Hat-trick)ជាលើកទី៤ក្នុងរដូវកាលនេះ កំលុងការប្រកួតផ្តួលMainz ដោយលទ្ធផលរហូតដល់ទៅ៨ទល់និង១កាលពីថ្ងៃសៅរ៏។ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane វ័យ ៣០ឆ្នាំបានស៊ុតបញ្ចូលទីសរុបចំនួន ៣០ គ្រាប់ក្នុង ២៥ ប្រកួតនៅ Bundesliga ហើយសម្រាប់ការប្រកួតនេះផងដែរកាពីតែនក្រុមជម្រើសជាតិអង់គ្លេសKane ដែលក្លឹប Bavarians បានចុះហត្ថលេខាលើតម្លៃជិត ៩០ លានផោនពីក្រុម Tottenham កាលពីរដូវក្តៅមុន ក៏បានបង្កើតAssist ២ដងសម្រាប់មិត្តរួមក្រុមផងដែរ ។ Bayern Munich មានបំណងចង់លើកពានលីកកំពូលក្នុងស្រុកជាលើកទី ១២ ជាប់ៗគ្នា ប៉ុន្តែ Leverkusen បានបង្ហាញទម្រង់លលេងយ៉ាងល្អដោយមិនទាន់ស្គាល់ចាញ់ទាល់តែសោះនៅរដូវកាលនេះ។

ទោះយ៉ាងណាលោក Thomas Tuchel នៅតែមានមហិច្ឆតាដឹកនាំក្រុមអោយលើកពានដែលមិនទាន់ឃ្លាតឆ្ងាយខណៈក្រុមបានឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោយផ្តួល Lazio កាលពីសប្ងាហ៏មុន។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



