
(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានខិតជិត និងបញ្ចុះបញ្ចូលក្លឹ Benfica ជាមួយនឹងការដេញថ្លៃ ៣០លានអឺរ៉ូ ឬស្មើនឹង ២៥.៥លានផោន សម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Marcos Leonardo ។
គួរជម្រាបផងដែរថា កីឡាករវ័យ ២០ឆ្នាំ បានឆ្លងកាត់ប្រព័ន្ធយុវជនរបស់ក្លឹប Santos ក្នុងប្រទេសប្រេស៊ីល ហើយរកបាន ៥៤គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦៨ប្រកួត សម្រាប់ក្រុមកុមារភាពរបស់ខ្លួន ហើយត្រូវបានលក់កាន់ទៅក្លឹប Benfica ក្នុងតម្លៃ ១៥.៣លានផោន ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាកន្លងទៅ។
លើសពីនេះ Leonardo បានសម្របខ្លួនយ៉ាងរហ័សទៅនឹងជីវិតនៅក្នុងប្រទេសព័រទុយហ្គាល់ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ ពីការបង្ហាញខ្លួន ៧លើកដំបូង នៅក្នុងក្របខ័ណ្ឌ Primeira Liga ខណៈដែលកុងត្រាបច្ចុប្បន្នជាមួយ Benfica មានរយៈពេល ៥ឆ្នាំ ឯណោះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


