
(អាល្លឺម៉ង់)៖ ក្លឹបយក្ស Bayern Munich បានប្រកាសជាផ្លូវការណ៍ថា ខ្សែប្រយុទ្ធ Mathys Tel បានចុះកិច្ចសន្យារយៈពេលវែងថ្មីមួយ ជុំវិញអនាគតខ្លួនជាមួយនឹងក្លឹប ដោយកិច្ចកុងត្រាមានសុពលភាពរហូតដល់ឆ្នាំ ២០២៩ ។ គួរជម្រាបផងដែរថា កីឡាករវ័យ ១៨ឆ្នាំ បច្ចុប្បន្នកំពុងស្ថិតក្នុងយុទ្ធនាការអង្គុយកៅអីបម្រុងនៅឯកីឡដ្ឋាន Allianz Arena ដោយបានផ្លាស់ពីក្រុម Rennes ក្នុងតម្លៃ ២៨.៥លានអឺរ៉ូ។
មិនតែប៉ុណ្ណោះ ក្លឹប Arsenal និង Man United ត្រូវបានផ្តល់ការចាប់អារម្មណ៍លើកីឡាករវ័យក្មេងរូបនេះ ទើបក្លឹប Bayern ធ្វើកិច្ចព្រមព្រៀមសម្រាប់ចងជើងដល់រូបគេ រយៈពេលវែងបែបនេះ៕
ប្រភព៖ SportsMole

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



