Close
Featured-Image
ភ្ញាក់ផ្អើល! Bayern សម្លឹងឃើញកីឡាករដែលអាចជំនួស Alphonso Davies
ទំហំអក្សរ
តូច
ធំ

(អាល្លឺម៉ង់)៖ ក្លឹបយក្ស Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងកំណត់គោលដៅកំពូលរបស់ពួកគេ ក្នុងការចុះហត្ថលេខាលើខ្សែការពារស្លាប Theo Hernandez របស់ក្លឹបយក្សអ៊ីតាលី AC Milan ដើម្បីទុកសម្រាប់ជំនួសកន្លែង Alphonso Davies នៅរដូវក្តៅ។ ទន្ទឹមនឹងនេះផងដែរ Davies ទំនង​ជា​នឹង​ចាក​ចេញ​ពី​កីឡដ្ឋាន Allianz Arena ខណៈ​ការ​ចរចា​កុងត្រា​ត្រូវ​ជាប់​គាំង​រវាង​កីឡាករ​ជាមួយនឹង​ក្លឹប។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Theo Hernandez VS Alphonso Davies - Who is The Best Left Back in The World  - Goals And Skills | HD - YouTube

ជាក់ស្តែង កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករសញ្ជាតិកាណាដា នឹងអស់សុពលភាពក្នុងរយៈពេល ១៨ខែ ចំពេលថ្មីៗនេះ ក្រុមអធិរាជស Real Madrid គឺជាក្រុមនាំមុខគេក្នុងការដេញថ្លៃចុះហត្ថលេខាផ្ទេររូបគេទៅកាន់ទឹកដីអេស៉្បាញ។ យោងតាមសារព័ត៌មាន Sky Sport អាឡឺម៉ង់ បានអះអាងថា Davies កំពុងស្នើសុំកិច្ចសន្យាដែលមានតម្លៃ ២០លានអឺរ៉ូ ក្នុង១ឆ្នាំ ដែលជាអ្វីដែល Bayern មិនព្រមផ្តល់ជូន ដូច្នេះនេះក៏ជាហេតុផងមួយផងដែរ។

Alphonso Davies Transfer News: Bayern push CANMNT star to Real Madrid amid  Thomas Tuchel crisis | FootballTransfers US

គួរកត់សម្គាល់ថា ពួកគេទាំង២ មានភាពល្បីល្បាញប្រហាក់ប្រហែលគ្នា ដោយសារសមត្ថភាពស៊ុតបញ្ចូលទី និងការឱកាសបង្កើតឱកាស រួមទាំងល្បឿន ព្រមទាំងការវាយឆ្មក់លឿនៗផងដែរ។ គួរបញ្ជាក់ដែរថា Bayern នឹងផ្តល់ប្រាក់ដេញថ្លៃពី ៦០ ទៅ ៧០ លានអឺរ៉ូ ដើម្បីទាក់ទាញឲ្យក្លឹប AC Milan ព្រមលក់៕

Als Ersatz für Davies: Bayern nimmt Theo Hernandez ins Visier!

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង