ញាក់សាច់! PSG នឹងចំណាយ ១៤០លានអឺរ៉ូ ទៅលើតារាឆ្នើម Arsenal រូបនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបយក្សនៅបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនផ្តល់ទឹកប្រាក់ដេញថ្លៃជាង ១៤០លានអឺរ៉ូ ឬស្មើនឹង ១២០លានផោន សម្រាប់ដោះដូរទិញយកខ្សែបម្រើស្លាប Bukayo Saka របស់ក្រុមកាំភ្លើងធំ Arsenal នារដូវក្ដៅខាងមុខ។

ក្លឹបយក្សនៅ Ligue ១ កំពុងរៀបចំបញ្ជីនៃគោលដៅវាយប្រហារមុនយុទ្ធនាការ ២០២៤-២៥ មកដល់ ខណៈដែលក្លឹបនឹងសម្របខ្លួនលេងដោយគ្មាន Kylian Mbappe នៅរដូវកាលក្រោយ។ ជាក់ស្តែង កាលពីខែមុន Mbappe បានជូនដំណឹងដល់ PSG ជុំវិញការចង់ចាកចេញពី Parc des Prince នៅពេលដែលកិច្ចសន្យាផុតកំណត់។

យ៉ាងណាមិញតាមកាសែត Fichajes បានឲ្យដឹងថា PSG បានកំណត់អត្តសញ្ញាណលើខ្សែបម្រើស្លាប Saka ជាអ្នកជំនួសតំបន់ប្រយុទ្ធ Mbappe នៅរដ្ឋធានីបារាំង។ គួរជម្រាបផងដែរថា កីឡាករលេខ៧ របស់ Arsenal បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លឹបកាលពីខែឧសភាឆ្នាំមុន ខណៈកុងត្រាផុតកំណត់រហូតដល់ឆ្នាំ ២០២៧៕

ប្រភព៖ SportsMole
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
1 month ago .
525 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
2 months ago .
579 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
3 months ago .
252 Views
Mbappe ស៊ុត២គ្រាប់អេមកប់ ស្របពេលអាម៉ៅ Vini Jr ក៏ស៊ុតបាន១គ្រាប់ដែរ (មានវីដេអូ)
