
ក្រោយពីជួបបញ្ហាអយុត្តិធម៌នៅម៉ោងបន្ថែមកំលុងការប្រកួតពានរង្វាន់LaLiga កាលពីចុងសប្តាហ៍កន្លងទៅជាមួយ Valencia រួចមក ក្រុមម្ចាស់ផ្ទះ Real Madrid និងត្រូវខិតខំបញ្ចប់ការងារជាមួយ RB Leipzig ក្នុងជើងទីពីរនៃការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយនៅទឹកដី Santiago Bernabeu នៅវេលាម៉ោង ៣ទាបភ្លឺថ្ងៃព្រហស្បត្ត៏ ខែមិនា ២០២៤ ខាងមុខនេះ។ក្រុមលោក Carlo Ancelotti មានអាទិភាពនាំមុខ ១-0 សម្រាប់ការប្រកួតជើងទីមួយកាលពីបីសប្តាហ៍មុន មក។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Bundesliga គឺ Real Madrid មិនដែលចាញ់និងស្មើ ខណៈ RB Leipzig ចាញ់៣ និង ឈ្នះ៣។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣លើកចុងក្រោយនៅព្រឹត្តការណ៏ទ្វីបអឺរ៉ុប ៣ដង RB Leipzig ឈ្នះ១និងចាញ់២។
២.ពត៌មានក្រុមReal Madrid(ម្ចាស់ផ្ទះ)
Real Madrid អវត្តមានខ្សែការពារស្លាបឆ្វេង David Alaba និង Eder Militao ខណៈអ្នកចាំទី Thibaut Courtois បានត្រលប់មកហ្វឹកហាត់វិញហើយតែមិនទាន់ប្រាកដនិងចូលលេងនោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLunin; Carvajal, Tchouameni, Rudiger, Mendy; Valverde, Camavinga, Kroos; Bellingham; Rodrygo, Vinicius Jr
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៣.ពត៌មានក្រុមRB Leipzig(ភ្ញៀវ)
Leipzig នឹងត្រូវអវត្តមានខ្សែការពារ Mohamed Simakan តាមរយៈការពិន័យ ខណៈដែល Lukas Klostermann ត្រូវអវត្តមានដោយសាររបួសត្រគាក។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGulacsi; Henrichs, Orban, Lukeba, Raum; Olmo, Haidara, Schlager, Simons; Openda, Sesko
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-២-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ :
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



