Close
Featured-Image
Man.City ត្រៀមផ្តល់មេរៀនជូរចត់បន្ថែមទៀតដល់ Copenhagen ក្នុងវិថីការពារជើងឯក
ទំហំអក្សរ
តូច
ធំ

ថ្មីៗបន្ទាប់ពីទទួលបានជ័យជម្នះលីកកំពូលក្នុងស្រុកនៅចុងសប្តាហ៍លើក្លឹបគូប្រជែងMan.Utd ក្រុមមេឃខៀវ Manchester City និងបន្តដំណើរការពារការប្រកួតក្របខណ្ដ Champions League នៅពេលដែលពួកគេស្វាគមន៍ក្រុម Copenhagen មកកាន់កីឡដ្ឋាន Etihad សម្រាប់ការប្រកួតជើងទីពីរវគ្គ១៦ ក្រុមចុងក្រោយរបស់ពួកគេនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ខានស្អែកនេះ។ក្រុមលោក Pep Guadiola មានសុទិដ្ឋិនិយមក្នុងការឆ្លងទៅវគ្គ៨ក្រុម បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ ៣-១ ក្នុង​ជើង​ទី​មួយនា​ប្រទេស​ដាណឺម៉ាក​កាល​ពី​បី​សប្តាហ៍​មុន។ដូច្នេះការប្រកួតនេះពួកគេអាចនិងលេងបន្ធូរបន្ថយខ្លះមុនជំនួប Liverpool នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ UCL គឺមិនដែលចាញ់និងស្មើទេ ខណៈ Copenhagen ឈ្នះ២ចាញ់៣ស្មើ១។
Manchester City vs FC Copenhagen Prediction and Betting Tips | 6th March 2024
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងកន្លងមកសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Man.City យកឈ្នះ៣ស្មើ២។
២.ពត៌មានក្រុមManchester City (ម្ចាស់ផ្ទះ)
Jack Grealish គឺជាកីឡាករតែម្នាក់គាត់ដែលមានបញ្ហារបួស និងត្រូវអវត្តមាន។កីឡាករវ័យក្មេងOscar Bobb និងត្រៀមបង្ហាញសមត្ថភាពបន្តខណៈ Julian Alvarez អាច​ចូល​លេងតាំងពីនាទីដំបូង
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ederson; Walker, Dias, Ake, Gvardiol; Kovacic, Rodri; Foden, Alvarez, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Kevin De Bruyne dominates as Man City beat Copenhagen 3-1 - Futbol on FanNation
៣.ពត៌មានក្រុមCopenhagen(ភ្ញៀវ)
ក្រុមភ្ញៀវមិនមានវត្តមានកីឡាករដែលរងរបួសរហូតដល់ទៅ៥នាក់សម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGrabara; Jelert, Vavro, McKenna, Diks; Goncalves, Falk, Mattsson; Elyounoussi, Larsson, Achouri
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣:០ Copenhagen
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង