

បីសប្តាហ៍ពីធ្វើដំណើរទៅសួរសុខទុក្ខដល់កីឡាដ្ឋាន Parc des Princes ក្រុមម្ចាស់ផ្ទះ Real Sociedad និងត្រូវទទួលភ្ញៀវ Paris Saint-Germain ដើម្បីទូទាត់បញ្ជីចាស់នៅទឹកដី Reale Arena នៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃពុធទី៦ មិនា ២០២៤ស្អែកនេះ ។ម្ចាស់ជើងឯក Ligue ១ បារាំងមានឪកាសនាំមុខសម្រាប់ការប្រកួតជើងទី១ចំនួន ២ គ្រាប់ដូច្នេះ Real Sociedad និងមានការងារធ្វើច្រើន សម្រាប់ការប្រកួតនេះ។សម្រាប់ Real Sociedad ៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ២និងចាញ់១ ខណៈ PSG ឈ្នះ២ស្មើ២និងចាញ់២។
១.ប្រវត្តិជួបគ្នា
វាជាការជួបគ្នាលើកទីពីរខណៈ PSG បានផ្តួលពួកគេលើកដំបូងដោយលទ្ធផល២ទល់និង០។
២.ពត៌មានក្រុមReal Sociedad(ម្ចាស់ផ្ទះ)
Aritz Elustondo នៅមិនទាន់ដឹងច្បាស់ថាអាចចូលលេងបានខណៈ Ander Barrentxea, Alvaro Odriozola, Carlos Fernandez, Aihen Munoz និង Martin Merquelanz ត្រូវអវត្តមានដោយសាររបួស។រីឯ Mikel Oyarzabal ត្រូវបានគេរំពឹងថានឹងជំនួស Barrentxea ដែលអវត្តមាននៅខាងឆ្វេងពីការចាញ់ជើងទីមួយនៅទីក្រុងប៉ារីសកាលពីខែមុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRemiro; Traore, Zubeldia, Le Normand, Galan; Mendez, Zubimendi, Merino; Kubo, Silva, Oyarzabal
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមPSG(ភ្ញៀវ)

Marco Asensio នឹងត្រូវបានវាយតម្លៃបន្ទាប់ពីគាត់ត្រូវបានដកចេញក្នុងតង់ទីមួយទល់នឹង Monaco នៅយប់ថ្ងៃសុក្រ។ Presnel Kimpembe, Milan Skriniar, Sergio Rico, Danilo Pereira និង Layvin Kurzawa អវត្តមាន។Kylian Mbappe ត្រូវបានដូរចេញនៅពេលសម្រាកក្នុងលទ្ធផលស្មើ 0-0 ជាមួយ Monaco ប៉ុន្តែអាចនិងចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Hakimi, Pereira, Hernandez, Mendes; Zaire-Emery, Ugarte, Vitinha; Dembele, Mbappe, Barcola
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺReal Sociedad ១:២ PSG
ប្រភព:whoscored &sportskeeda&sportsmole

(សហរដ្ឋអាមេរិក)៖ ក្លឹបយក្សព័រទុយហ្គាល់ Benfica បានយកឈ្នះទៅលើក្លឹប Bayern Munich ក្នុងលទ្ធផល ១:០ ដើម្បីឈានទៅរកការប្រកួត Club World Cup វគ្គ១៦ក្រុមចុងក្រោយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មានទំនាក់ទំនងស្រីស្អាតច្រើនមួយរយៈចុងក្រោយ!ប៉ុន្តែ Lamine បែរជាត្រូវក្លឹបព្រមានរឿងមួយនេះទៅវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖


