
(អង់គ្លេស)៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal ជិតឈានដល់កិច្ចព្រមព្រៀងផ្លូវការណ៍ សម្រាប់ខ្សែការពារ Brayden Clarke ដែលមានវ័យទើបតែ ១៦ឆ្នាំ ប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ ខ្សែការពារដែលកើតក្នុងឆ្នាំ ២០០៧ បានធំធាត់ឡើងនៅថ្នាលយុវជននៅក្រុម Wolverhampton Wanderers ដោយបានចូលលេងនៅក្របខ័ណ្ឌ Premier League U១៨ ក្នុងនាមជាកីឡាករអាយុ ១៤ឆ្នាំ ក្នុងឆ្នាំ២០១៧។
ទន្ទឹមនឹងនេះ យោងតាមកាសែត The Athletic បានរាយការណ៍ថា Arsenal បានឈ្នះលើប្រជែងដណ្តើមយក Clarke ខណៈដែលក្លឹបនឹងមិនចំណាយអស់មួយកាក់មួយសេនឡើុយក្នុងការចុះកិច្ចព្រមព្រៀង ដោយសារតែខ្សែការពារវ័យក្មេងរូបនេះ ជាកីឡាករដែលផុតកុងត្រាជាមួយក្លឹប៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


