Close
Sponsor ads Featured-Image
Bayern Munich អាចផ្តួល Lazio ដើម្បីបន្តទៅវគ្គ ៨ក្រុមចុងក្រោយ UCL បានដែរទេ?
ទំហំអក្សរ
តូច
ធំ

ក្រោយពីត្រូវ Lazio នាំមុខក្នុងការប្រកួតជើងទី ១ កាលពីខែមុនក្នុងទីក្រុងរ៉ូម ក្រុម Bayern Munich ត្រុវតែយកឈ្នះ Lazio ក្នុងការប្រកួតក្របខណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយសម្រាប់ការប្រកួតនៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃពុធទី ៦ មិនា ២០២៤ ។ Lazio មានបំណងចង់ឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាលើកដំបូង ក្នុងរយៈពេល ២ ទសវត្សរ៍ ខណៈ Bayern Munich បានឈានដល់វគ្គ៨ក្រុមចុងក្រោយអស់រយៈពេល ៣ ឆ្នាំជាប់ៗគ្នាកន្លងមក ខណៈពូកគេក៏ចង់ឈ្នះពាន UCL ជាលើកទីប្រាំពីរផងដែរ។ ៦ប្រកួតចុងក្រោយរបស់ Bayern Munich ឈ្នះ៤ស្មើ១ និងចាញ់១ ខណៈ Lazio ឈ្នះ៤ចាញ់២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bayern Munich vs Lazio | Champions League Preview | The Laziali
១.ប្រវត្តិជួបគ្នា
ជួបគ្នាជើងទី១ Lazio បានយកឈ្នះក្នុងលទ្ធផល ១ទល់និង០។
២.ពត៌មានក្រុមBayern Munich(ម្ចាស់ផ្ទះ)
Dayot Upamecano ត្រូវបានព្យួរបន្ទាប់ពីទទួលបានកាតក្រហមជើងទី ១ ប៉ុន្តែ Matthijs de Ligt អាចនិងចូលលេងជំនួសវិញ។Serge Gnabry និង Leroy Sane នឹងត្រូវតម្លៃបន្ថែមពីស្ថានភាពរបួសមុនអាចប្រាកដថាចូលលេងបានរឺមិនបាន។ចំណែកឯ Noussari Mazraoui, Kingsley Coman, Bouna Sarr និង Sacha Boey ត្រូវអវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Kimmich, De Ligt, Kim, Davies; Pavlovic, Goretzka; Tel, Muller, Musiala; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

ads

UCL: Bayern vs Lazio - probable line-ups - Football Italia
៣.ពត៌មានក្រុមLazio(ភ្ញៀវ)
Nicolo Rovella និង Patric អវត្តមានដោយសាររបួសសម្រាប់ Lazio ខណៈ Mattia Zaccagni បានខកខានការប្រកួតជើងទី ១ ប៉ុន្តែចាប់តាំងពីពេលនោះមកបានត្រលប់មកវិញហើយនឹងចាប់ផ្តើម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងProvedel; Marusic, Gila, Romagnoli, Hysaj; Guendouzi, Cataldi, Alberto; Anderson, Immobile, Zaccagni
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺBayern Munich២ :១ Lazio
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើល! អតីតកីឡាករ Man.Utd ក្លាយជាជំនួយការគ្រូបង្វឹក Arsenal
featured image

អតីតខ្សែការពារក្រុមបិសាចក្រហម Man. United កីឡាករ Gabriel Heinze នឹងចូលរួមជាជំនួយការគ្រូបង្វឹកលោក Mikel Arteta នៅក្រុមកាំភ្លើងធំ Arsenal ។យោងគេហទំព័រ The Athletic បានចុះផ្សាយថាអតីតកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន រូបនេះផងដែរនិងចូលមកជំនួសតំណែងលោក Carlos Cuesta ដែលនិងត្រូវចាកចេញទៅដឹកនាំក្លឹប Parma ។ការពិត Arteta ស្គាល់គ្នាជាមួយ Heinze កំលុងពេលអតីតមិត្តរួមក្រុមនៅជាមួយគ្នានៅ Paris Saint-Germain កំឡុងយុទ្ធនាការឆ្នាំ ២០០១-២០០២។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Chelsea ឆ្មក់បានតារាឆ្នើមវ័យក្មេងម្នាក់ ក្នុងកញ្ចប់ទឹកប្រាក់ជាង«៥០លានផោន» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា Heinze កីឡាករវ័យ ៤៧ ឆ្នាំរូបនេះបានបន្តធ្វើការជាគ្រូបង្វឹកនៅ Godoy Cruz, Atlanta United និង Newell’s Old Boys ។តួនាទីគ្រូបង្វឹកចុងក្រោយរបស់គាត់គឺនៅ Newell’s ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង