

(បរទេស)៖ ក្លឹប Celtic ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Charlotte FC នៅលីគ MLS របស់សហរដ្ឋអាមេរិក គឺដើម្បីពិភាក្សាលើលក់ខ្សែបម្រើស្លាប Liel Abada ក្នុងកិច្ចសន្យាកុងត្រា ដែលមានតម្លៃផ្ទេរត្រឹមតែ ១០លានផោន។ ទន្ទឹមនឹងនេះ អ្នកចាត់ការទូទៅលោក Brendan Rodgers បានសារភាពកាលពីខែមុនថា កីឡាករសញ្ជាតិអ៊ីស្រាអែល មានវ័យ ២២ឆ្នាំ អាចនឹងចាកចេញពីក្លឹbក្នុងពេលឆាប់ៗនេះ ដោយសារគាត់មានអារម្មណ៍ថា «មិនទាន់ត្រៀមខ្លួនរួចរាល់នៅលើទីលានសម្រាប់ Celtic»។

គួរកត់សម្គាល់ថា កីឡាករ Abada បច្ចុប្បន្នកំពុងដោះស្រាយបញ្ហានៅក្រៅទីលាន ដែលកំពុងជួបបញ្ហាទាក់ទងនឹងជម្លោះ ដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ារវាងប្រទេសកំណើតរបស់លោក ជាមួយនឹងប៉ាឡេស្ទីន។ រំលឹកផងដែរថា Abada បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ នៅ Celtic កាលពីរដូវក្តៅមុន ដោយរកបាន ១៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៩ដង ក្នុងចំណោម ៤៧ប្រកួត។
ជាមួយគ្នានេះផងដែរ Abada ហាក់ដូចជាជិតចាកចេញពី Celtic ខណៈដែលសារព័ត៌មាន Sky Sports News បានរាយការណ៍ថា Charlotte FC បានយល់ព្រមចុះហត្ថលេខាលើកីឡាករអ៊ីស្រាអែលក្នុងតម្លៃកំណត់ត្រាក្លឹប ១០លានផោន ខណៈ Abada គ្រោងនឹងធ្វើដំណើរទៅអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យសុខភាព និងបញ្ចប់ការផ្លាស់ប្តូររបស់គាត់ ដែលមានមូលដ្ឋាននៅ North Carolina៕
ប្រភព៖ SportsMole

ចាប់តាំងពីពេលចាកចេញពីក្រុមMan.Cityក្នុងតម្លៃ៤០លានផោនមកកីឡាករខ្សែបម្រើស្លាបស្តាំប៉ុន្តែប្រើប្រាស់ជំនាញជើងឆ្វេងសញ្ជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករដ៏សំខាន់បំផុតរបស់ក្រុមតោខៀវ ដោយបានស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់ក្នុង ៩៧ ប្រកួត។ទោះយ៉ាងណាក្រោយបញ្ចេញសមត្ថភាពល្អបំផុតដោយរកបាន២គ្រាប់និង Assist ១លើកក្នុងជំនួបផ្តួល PSG វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Club World Cup តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Cole Palmer បច្ចុប្បន្នមានវ័យ២៣ឆ្នាំត្រូវបានក្លឹបPSG មានបំណងចង់នាំយករូបគេចាកចេញពី Stamford Bridge ទៅកាន់ទឹកដីបារាំងតែម្តង ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ! PSG ចង់បំបែកកំណត់ត្រា Neymar លើការផ្ទេរយកកីឡាករឆ្នើមរូបនេះមករួមក្រុម (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស វីដេអូ: យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes គ្រូបង្វឹក PSG និងប្រធានក្លឹបលោក Nasser Al-Khelaïfi មានមហិច្ឆតាចង់ចុះហត្ថលេខានាំយក Palmer មកកាន់ទឹកដី Parc des Princes ជាមួយការផ្តល់ជូននូវទឹកប្រាក់បំបែកកំនត់ត្រារហូតដល់ទៅ 250 លានអឺរ៉ូពោលគឺច្រើនជាងពួកគេបានបង្កើតកំនត់ត្រាចាស់មិនទាន់មានអ្នកបំបែកនៅឡើយ ក្នុងការនាំយកNeymar មកពី […]



