
(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមម្ចាស់ផ្ទះ Sheffield United ៦-០ យ៉ាងចាស់ដៃកាលពីយប់មិញ។ ទន្ទឹមនឹងជ័យជម្នះនេះផងដែរ Arsenal បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយក្លាយជាក្រុមអង់គ្លេសដំបូងគេ ដែលឈ្នះនៅក្រៅដី យ៉ាងហោចណាស់ ៥គ្រាប់ ក្នុង ៣ប្រកួត ជាប់ៗគ្នានៅ English Premier League។
នៅក្នុងការប្រកួតយប់មិញនៅ South Yorkshire ត្រឹមតែ ២៥នាទី តែប៉ុណ្ណោះ Arsenal រកបាន ៤គ្រាប់ ដោយស៊ុតបញ្ចូលទីដោយកីឡាករ Martin Odegaard, Gabriel Martinelli និង Kai Havertz ខណៈក្នុងនាទីទី១៣ កីឡាកររបស់ Sheffield បានស៊ុតចូលទីខ្លួនឯង។ ជាមួយគ្នានេះដែរ កីឡាករ Rice និង White ជាអ្នករកគ្រាប់បាល់ទី៥ និងទី ៦ សម្រាប់ Arsenal ផងដែរ។
គួរជម្រាបផងដែរថា ក្រុមកាំភ្លើងធំ កំពុងឈឈរនៅលេខ៣ ក្នុងលីគ តាមពីក្រោយក្រុមកំពូលតារាង Liverpool តែ ២ពិន្ទុ ប៉ុណ្ណោះ និងតាមក្រុមលេខ២ ត្រឹមតែ ១ពិន្ទុ យ៉ាងប្រកៀកប្រកិត៕
ប្រភព៖ SPORTBIBLE

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



