សង្វៀន​ KKIF ប្រកាសមិនបន្តយកកីឡាករមកពីផ្ទះលេខ២សម្រាប់ចុងសប្តាហ៍នេះក្រុងព្រះសីហនុ

Published 2 years ago
3.1K Views
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ប្រូម៉ូទ័រប្រចាំកម្មវិធី KKIF លោក សំណព្វ បានប្រកាសថា សង្វៀនរបស់លោកនៅសប្តាហ៍នេះនិងបន្តមិនយកកីឡាករមកពីប្រទេសថៃឡើយ ដែលបងប្អូនស្គាល់ថា ជាផ្ទះលេខ២។ នេះជាសប្តាហ៍ទី២ហើយដែលសង្វៀន KKIF សម្រេចចិត្តមិនយកកីឡាករមកពីប្រទេសថៃ បន្ទាប់ពីមានរឿងរ៉ាវប៉ះទង្គិចរវាងអ្នកគាំទ្រ និងអ្នកគាំទ្រ តាំងពីការប្រកួតរបស់ បឺត សង្ឃឹម នៅប្រទេសអូស្ត្រាលី និងការដកឈ្មោះ អេលីតសាន់ គុនខ្មែរ ពី Thai Fight កាលពីខែមុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក សំណព្វ បានបង្ហោះនៅលើគណនីបណ្តាញសង្គម Facebook របស់លោក នៅថ្ងៃទី០៤ខែមីនាឆ្នាំ២០២៤នេះ ថា ៖ «Cambodia Kun Khmer KKIF សប្តាហ៍នេះនៅខេត្តព្រះសីហនុ អត់មានផ្ទះលេខ២ទេ!!!!»

Related Articles