
(អេស៉្បាញ)៖ យោងតាមសារព័ត៌មាន Fichajes បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid កំណត់អត្តសញ្ញាណ និងបង្កើនចំណាប់អារម្មណ៍លើខ្សែបម្រើ Nicolo Barella របស់ក្លឹប Inter Milan ដែលរូបគេនឹងក្លាយជាអ្នកជំនួសតំណែងតារាឆ្នើម Luka Modric ប្រសិនបុរសវ័យ ៣៨ឆ្នាំ សម្រេចចែកផ្លូវជាមួយក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។
របាយការណ៍នេះបន្ថែមថាស្ថានភាពហិរញ្ញវត្ថុរបស់ Inter Milan អាចដំណើរការឡើងវិញ តាមការពេញចិត្តរបស់ Real Madrid ដែលត្រូវបានគេរំពឹងថានឹងមានការចុះហត្ថលេខាសំខាន់ៗ សម្រាប់រដូវក្តៅខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ Inter Milan មិនបានត្រៀមខ្លួនដើម្បីចែកផ្លូវជាមួយ Barella យ៉ាងងាយស្រួលនោះទេ បើទោះបីជាពួកគេមានបញ្ហាផ្នែកហិរញ្ញវត្ថុ ក៏ពួកគេនឹងត្រូវទាមទារ ៦០លានអឺរ៉ូ សម្រាប់ខ្សែបម្រើរូបនេះ។
លើសពីនេះ វានៅតែត្រូវមើលថាតើ Barella នឹងចាប់អារម្មណ៍ក្នុងការចាកចេញពីក្លឹប Inter ដែររឺទេ ខណៈដែលរបាយការណ៍ជាច្រើនបាននិយាយកាលពីពេលថ្មីៗនេះថា កីឡាករវ័យ ២៧ឆ្នាំ គឺជិតនឹងដល់ការបន្តកុងត្រាថ្មីរបស់គាត់នៅ San Siro រហូតដល់ឆ្នាំ ២០២៩ ឯណោះ។ គួរជម្រាបដែរថា កីឡាករជម្រើសជាតិអ៊ីតាលី បានបង្ហាញខ្លួនសរុប ២២៣ប្រកួត ឱ្យ Inter នៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ២២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៤៩ដង រួមទាំងការស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់ និង Assist ៥ដង ក្នុងចំណោម ៣៦ប្រកួត នារដូវកាលនេះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



