
(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរំពឹងថា នឹងបន្តការចាប់អារម្មណ៍លើខ្សែបម្រើ Douglas Luiz របស់ Aston Villa។ ជាក់ស្តែង Arsenal បានកោតសរសើរនូវសមត្ថភាពកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ជាយូរណា់មកហើយ ខណៈដែលបានបរាជ័យក្នុងចុះហត្ថលេខាកាលពីឆ្នាំ២០២២ ម្តងរួចមកហើយនោះ។ ទន្ទឹមនឹងនេះ Arsenal នឹងត្រូវបង្កើនដេញថ្លៃ ៣ដង ប្រសិនចង់រក្សាការចង់បាន Douglas Luiz ។
យ៉ាងណាមិញ យោងតាមកាសែត Daily Mail បានឲ្យដឹងថា ក្លឹប Arsenal កំពុងរៀបចំស្តារការចុះហត្ថលេខាឡើងវិញ សម្រាប់ Luiz នៅមុនយុទ្ធនាការ ២០២៤-២៥ បើកដំណើរការ។ គួរកត់សម្គាល់ថា Luiz គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមរបស់លោក Unai Emery នារដូវកាលនេះ ដោយរកបាន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៥ដង ក្នុងការបង្ហាញខ្លួន ៣៨ប្រកួត នៅគ្រប់ការប្រកួតទាំងអស់។ គួរជម្រាបផងដែរថា Luiz ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ជាមួួយ Aston Villa៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



