

គូប្រជែងចាស់គឺក្រុមការពារតំណែងជើងឯកSerieA Napoli និងត្រូវបើកទ្វារកីឡដ្ឋានStadio Maradona ដើម្បីទទួលក្រុម Juventus Stadio Maradona នៅវេលាម៉ោង ២ទាបភ្លឺឈានចូលថ្ងៃចន្ទខណៈក្លឹបយក្ស Serie A ទាំងពីរនិងប្រជែងយកពិន្ទុរៀងៗខ្លួន។ទោះយ៉ាងណា Juventus ចង់បានពិន្ទុដើម្បីកាត់បន្ថយគម្លាត Inter Milan ខណៈ Napoli រដូវកាលនេះចាប់ផ្តើមមិនល្អទេ គឺបច្ចុប្បន្នឈរនៅលេខរៀងទី៨មានគម្លាតពីក្រុមBologna ដែលស្ថិតនៅចំណាត់ថ្នាក់ Top-៤ចំនួន៨ពិន្ទុ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Napoli គឺឈ្នះ២ស្មើ៣និងចាញ់១ ខណៈ Juventus វិញ ឈ្នះ២ស្មើ២និងចាញ់២។
១.ប្រវត្តិជួបគ្នា
ចាប់តាំងពីឆ្នាំ ២០១៧ ក្រុម Napoli និងក្រុម Juventus ជួបប្រកួតគ្នា ១៨លើក ប្រកួតក្នុងចំណោមនោះ Napoli ឈ្នះ ៧ ស្មើ ៤ ។ជួបគ្នាដើមរដូវកាល Juventus ផ្តួល Napoli ១ទល់និង០នៅក្នុងផ្ទះនាកីឡដ្ឋាន Allianz Stadium។
២.ពត៌មានក្រុមNapoli(ម្ចាស់ផ្ទះ)
Piotr Zielinski នឹងបង្ហាញខ្លួនក្នុងតំបន់បម្រើកណ្តាល ខណៈ Mathías Olivera និងចាប់ផ្តើមនៅខ្សែការពារឆ្វេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMeret; Di Lorenzo, Rrahmani, Jesus, Olivera; Anguissa, Lobotka, Zielinski; Politano, Osimhen, Kvaratskhelia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុមJuventus(ភ្ញៀវ)
Adrien Rabiot និង Weston McKennie អាចនឹងត្រូវអវត្តមានប៉ុន្មានសប្តាហ៍បន្ទាប់ពីរបួសទល់នឹង Frosinone ខណៈ Federico Chiesa អាចនិងចូលលេង បើទោះបីជាមានរបួសស្រាលក្នុងការហ្វឹកហាត់នៅដើមសប្តាហ៍នេះក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSzczesny; Gatti, Bremer, Danilo; Cambiaso, Miretti, Locatelli, Alcaraz, Kostic; Chiesa, Vlahovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Napoli ១:១ Juventus
ប្រភព:whoscored &sportskeeda&sportsmole

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទាំងសង្ហា និង កម្លាំងជើងមិនធម្មតា! Man.Utd សម្លឹងចង់បានកីឡាកររូបនេះលេងចាប់ដៃគូជាមួយ Bruno(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]



