
ក្រោយផ្តួលLeeds Utd ក្នុងការប្រកួតពានរង្វាន់ FA Cup ក្រុមតោខៀវ Chelsea និងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Gtech Community ដើម្បីជួបជាមួយក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏គឺ Brentford ក្នុងក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង១០យប់។ ទោះយ៉ាងណាក្រុមភ្ញៀវ Chelsea មានបំណងចង់ក្រុមតោខៀវនឹងស្វែងរកការសងសឹកជាមួយនឹងក្រុមរហស្សនាមសត្វឃ្មុំ បន្ទាប់ពីពួកគេបានរងបរាជ័យក្នុងលទ្ធផល ២-0 ក្នុងការប្រកួតនៅកីឡដ្ឋាន Stamford Bridge របស់ខ្លួនឯង កាលពីជាង ៤ ខែមុន។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL របស់ Brentford មិនល្អនោះទេដោយចាញ់៥និងឈ្នះ១គត់បច្ចុប្បន្នឈរនៅលេខរៀងទី១៦ ខណៈ Chelsea ៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ៣និងចាញ់១ ឈរនៅលេខរៀងទី១១។
១.ប្រវត្តិជួបគ្នា
Chelsea បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម 5 ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Brentford ក្នុងក្របខ័ណ្ឌ Premier League ហើយបានរងបរាជ័យក្នុងបីប្រកួតក្នុងចំណោមការប្រកួតទាំងនេះ។
២.ពត៌មានក្រុមBrentford(ម្ចាស់ផ្ទះ)
Thomas Frank អាចនឹងធ្វើការផ្លាស់ប្តូរជម្រើស១១នាក់ដំបូងក្រោយចាញ់West Ham កាលពីថ្ងៃចន្ទ ដោយដាក់ Nathan Collins និង Mads Roerslev ចូលមកជំនួស Ben Mee និង Keane Lewis-Potter ។ទោះយ៉ាងណាក្រុមម្ចាស់ផ្ទះមិនមានអវត្តមានកីឡាករតិចជាងប្រាំមួយនាក់ខណៈរបួស Ethan Pinnock ជាការប៉ះទង្គិចដ៏សំខាន់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Flekken; Jorgensen, Ajer, Collins; Roerslev, Janelt, Jensen, Norgaard, Reguilon; Wissa, Toney
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
ខ្សែប្រយុទ្ធកាក់កបនិងរបួសគឺ Christopher Nkunku នៅតែជាកីឡាករដែលរងរបួសក្នុងចំណោមកីឡាករប្រាំបីនាក់និងអវត្តមានសម្រាប់ក្រុមតោខៀវ។
Marc Cucurella និង Thiago Silva បានត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញហើយ ប៉ុន្តែមិនទាន់ប្រាកដនិងជាប់ជម្រើសដំបូងរឺអត់នោះទេ។
Mauricio Pochettino អាចនឹងទៅជាមួយ XI ដែលចាប់ផ្តើមស្មើ 1-1 នៅ Manchester City ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Petrovic; Gusto, Disasi, Colwill, Chilwell; Fernandez, Caicedo; Palmer, Gallagher, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brentford ១:២ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង Gibraltar […]



