

(អេស៉្បាញ)៖ ប្រធានលីគ La Liga លោក Javier Tebas បានជំរុញឱ្យខ្សែប្រយុទ្ធ Mason Greenwood បន្តលេងនៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលរូបគេជិតផុតកុងត្រាខ្ចីជើងជាមួយក្លឹប Getafe នៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើតាមបាយការណ៍ថ្មីៗពីសារព័ត៌មាន The Athletic បានចេញផ្សាយ។

រំលឹកផងដែរថា Greenwood ធ្លាប់បានបង្ហើបថា រូបគេចង់លេងនៅកាតាឡាន Barcelona ដែលជាក្លឹបក្នុងក្តីស្រមៃកាលពីក្មេង។ ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធដែលធ្លាប់មានរឿងអាស្រូវប្រើប្រាស់អំពើហិង្សាលើមិត្តស្រីខ្លួនរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយការចូលចែចូវរវាងក្លឹបយក្ស២ គឺ Barcelona និង Atletico Madrid។
ជាក់ស្តែង ក្លឹប Getafe ចង់ចុះហត្ថលេខាលើ Greenwood ជាអចិន្ត្រៃយ៍ បើទោះជា Man Utd ចង់យករូបគេត្រលប់មកអង់គ្លេសវិញក៏ដោយ។ គួរជម្រាបផងដែរថា Greenwood រកបាន ៧គ្រាប់ និង Assists បាន ៥ដង ក្នុងការបង្ហាញខ្លួនចំនួន ២៥លើក សម្រាប់ Getafe នារដូវកាលនេះ៕
ប្រភព៖ SPORTBIBLE

Rio Ferdinand មិនមានអារម្មណ៍ភ្ញាក់ផ្អើលនោះទេ សម្រាប់ចម្លើយដែលឆ្លើយថាក្រុមណាមួយនៅក្របខណ្ឌលីកកំពូលអង់គ្លេសនិងលើក EPL នៅរដូវកាលក្រោយ ២០២៥-២០២៦ នេះ។ទោះបីជាក្រុមនីមួយៗហាក់បីដូជាសម្រុកទិញដូរកីឡាករបន្ថែមយកមកពង្រឹងក្រុម ខណៈក្រុមនៅក្របខណ្ឌកំពូលអង់គ្លេសមានតែChelsea មួយប៉ុណ្ណោះកំពុងជាប់ដៃប្រកួតពានរង្វាន់ FIFA Club World Cup នោះ។អតីតខ្សែការពារកណ្តាល និង ជា វីរបុរសដែលធ្លាប់ឈ្នះពានPremier League ៦ ដង ជាមួយបិសាចក្រហម និង ក្របខណ្ឌ UCL ១លើក បានលើកឈ្មោះក្រុម ហង្សក្រហមLiverpool និង Manchester City ដែលរូបលោកជឿជាក់ថា និងអាចប្រជែងគ្នាលើកពាននៅរដូវកាលថ្មីនេះបាន។អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយណាស់! កីឡាករអេស្បាញទទួលមរណៈភាពក្រោយសន្លប់អត់ដឹងខ្លួន២០ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថាក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arne Slot Liverpool បានបន្តទម្រង់លេងដ៍ល្អនៅលីកកំពូលអង់គ្លេសទោះបីជាមិនបានជោគជ័យនៅពានរង្វាន់ទ្វីបអឺរ៉ុបក៍ដោយ។ ក្រោមការដឹកនាំនៅរដូវកាលដំបូងរបស់លោក Arne Slot នៅរដូវកាលចាស់ Liverpool បានគ្រងពាន Premier League ជាលើកទី២រយៈពេល៥ឆ្នាំចុងក្រោយ […]


