Close
Featured-Image
Prediction: Chelsea អាចផ្តួល Leeds Utd ដើម្បីស្តារមុខមាត់ឡើងវិញបានទេ?
ទំហំអក្សរ
តូច
ធំ

បរាជ័យវគ្គផ្តាច់ព្រ័ត្រ​ព្រឹត្តការណ៏ប្រកួត EFL Cup របស់ក្រុម Chelsea ហាក់ត្រូវបានរំសាយភាពសោកសៅបន្តិចម្តង ខណៈក្រុមលោក​Pochettinoនិងត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge ដើម្បីធ្វើការប្រកួតព្រឹត្តការណ៏ FA Cup ដើម្បីទទួលក្រុមភ្ញៀវ Leeds United ក្នុង​ការ​ប្រកួត​ជុំ​ទី​ប្រាំ​នៅវេលាម៉ោង​២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃ​ព្រហស្បត្ត៏ទី ២៩កុម្ភៈស្អែកនេះ។មានន័យថាខណៈពេលដែលក្រុមតោខៀវរងបរាជ័យក្នុងលទ្ធផល១ទល់និង០ ក្រោមថ្វីជើងLiverpool នាទឹកដី Wembley កាលពីថ្ងៃអាទិត្យ ក្រុមលោក Daniel Farke បានផ្តួលក្រុមនាំមុខតារាង Chanpionship គឺ Leicester City 3-1 ក្នុងក្របខ័ណ្ឌ Championship កាលពីយប់ថ្ងៃសុក្រ។ ៣ប្រកួតចុងក្រោយនៅក្របខណ្ឌ FA Cup សម្រាប់ Chelsea គឺធ្វើបានល្អ មិនដែលចាញ់ឈ្នះ២ស្មើ១ ខណៈ Leeds Utd ដូចគ្នាគឺឈ្នះ២ស្មើ១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea vs Leeds: Where to watch, TV channel, kick-off time, date | News |  Official Site | Chelsea Football Club
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួត Chelsea ឈ្នះ៣ Leeds ស្មើ១ និងឈ្នះ១ ខណៈការប្រកួតចុងក្រោយនៅដើមខែមិនា ២០២៣ ក្រុម Chelsea បានផ្តួលពួកគេ ក្នុងលទ្ធផល ១ទល់និង០។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
Thiago Silva នឹង​ត្រូវ​​​វាយ​តម្លៃសម្រាប់​ខ្សែ​ការពារ​កណ្តាល​ដែល​មាន​បទ​ពិសោធ​ន៏រូបនេះថាអាចចូលលេងបានលឿនខុសពីការរំពឺងទុកក៏​ដោយ។អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន លោក Mauricio Pochettino មិនមានកីឡាកររបួសតិចជាង ៧ នាក់សម្រាប់ការស្វាគមន៍ Leeds ។ Robert Sanchez, Christopher Nkunku, Noni Madueke និង Trevoh Chalobah អាច​នឹង​វិល​ទៅ​កាន់​ក្រុម​បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup កាល​ពី​ថ្ងៃ​អាទិត្យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Gusto, Gilchrist, Chalobah, Colwill; Gallagher, Fernandez; Madueke, Palmer, Mudryk; Sterling
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Chelsea vs Leeds: Where to watch, TV channel, kick-off time | News |  Official Site | Chelsea Football Club
៣.ពត៌មានក្រុមLeeds(ភ្ញៀវ)
Sam Bryam, Stuart Dallas, Karl Darlow និង Pascal Struijk អវត្តមាន។
Ethan Ampadu ដែលបានចាកចេញពី Chelsea គ្រោង​នឹង​ចាប់ផ្តើម​ជាកីឡាករដែលលេងនៅតំបន់​ការពារ។Connor Roberts ក៏អាចចាប់ផ្តើមនៅខ្សែការពារស្តាំផងដែរ ក្រោយមិនបានចូលលេងពេលផ្តួល Plymouth ក្នុងការប្រកួត FA Cup​ចុងក្រោយ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMeslier; Roberts, Ampadu, Cooper, Firpo; Gruev, Kamara; Gnonto, Gray, Anthony; Piroe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ២:១ Leeds Utd
ប្រភព:whoscored &90min&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ)
featured image

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី​ពីរ​គ្រាប់​ទល់​នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុង​ទីក្រុង Chicago កាល​ពី​ថ្ងៃ​ពុធខ្សែ​ប្រយុទ្ធ​អន្តរជាតិដាណឺម៉ាក Rasmus Hojlund ​របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford  ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829