
Luton Town នឹងបន្តយុទ្ធនាការដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ពួកគេ នៅពេលដែលម្ចាស់ផ្ទះមួយនេះស្វាគមន៍ Man. City មកកាន់ទឹកដី Kenilworth Road ក្នុងជុំទី ៥ នៃពានរង្វាន់ FA Cup នៅវេលាម៉ោង ៣រំលងអធ្រាតឈានចូលថ្ងៃពុធទី២៨ស្អែកនេះ។ក្រុមម្ចាស់ផ្ទះបានបរាជ័យ ៤ទល់និង១ ក្រោមថ្វីជើង Liverpool ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធសប្តាហ៍មុនខណ Man City បន្តក្តីសង្ឃឹមក្នុងក្នុងការការពារតំណែងជើងឯកក្រោយផ្តួល Bournemouth កាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល១ទល់និង០។៦ប្រកួតចុងក្រោយរបស់ Luton នៅគ្រប់ក្របខណ្ឌប្រកួតគឺឈ្នះ២ស្មើ១ និងចាញ់៣ ខណៈ Man.City ៦ប្រកួតចុងក្រោយឈ្នះ៥និងស្មើ១។
១.ប្រវត្តិជួបគ្នា
គិតត្រឹមសតវត្សទី ២១ក្រុមទាំងពីរបានជួបគ្នាលើកដំបូងក្នុងខែធ្នូឆ្នាំ២០២៣ នៅក្របខណ្ឌ EPL ក្នុងលទ្ធផល ២ទល់និង១។
២.ពត៌មានក្រុមLuton(ម្ចាស់ផ្ទះ)
Rob Edwards សង្ឃឹមថានឹងមានកីឡាករសំខាន់ៗដូចជា Ross Barkley និង Albert Sambi Lokonga និងចូលលេងក្នុងការប្រកួតនេះខណៈElijah Adebayo និងអវត្តមានក្នុងចំណោមកីឡាករ 5 នាក់ដូចជា Mads Andersen, Tom Lockyer, Marvelous Nakamba និង Jacob Brown ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKrul; Burke, Mengi, Bell; Ogbene, Lokonga, Barkley, Doughty; Chong, Morris, Townsend
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
Josko Gvardiol និងត្រូវអវត្តមានសម្រាប់ក្រុម Manchester City ខណៈលោក Pep Guardiola និងមានវត្តមាន Jeremy Doku និង Julian Alvarez និងចូលលេងជម្រើស១១នាក់ដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Walker,Dias, Ake; Rodri, Stones; B Silva, Alvarez, De Bruyne, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺLuton ១:៣ Man.City
ប្រភព:whoscored &sportskeeda&sportsmole

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]


