
(អាល្លឺម៉ង់)៖ ទីបំផុត! ខ្សែប្រយុទ្ធឆ្នើម Marco Reus ត្រូវបានគេរំពឹងថា អាចនឹងចាកចេញពីក្លឹប Borussia Dortmund នៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលរួមរស់អស់ជាង ១២ឆ្នាំ ជាមួយក្លឹប។ រំលឹកផងដែរថា កីឡាករអន្តរជាតិអាឡឺម៉ង់ បានចូលរួមជាមួយ Dortmund នៅរដូវក្តៅឆ្នាំ ២០១២ ពីសំណាក់ក្រុម Borussia Monchengladbach ហើយបានស៊ុតបញ្ចូលទី ១៦៧គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់។
យោងតាមអ្នកកាសែត Foot Mercato បានឲ្យដឹងថា ក្លឹបជាច្រើន បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ដោយមិនគិតថ្លៃផ្ទេរ ប្រសិនបើគាត់មិនព្រមបន្តកុងត្រាថ្មី ស្របពេលកិច្ចសន្យា Reus បច្ចុប្បន្នមានសុពលភាពដល់ចុងរដូវកាល ២០២៤។ មិនតែប៉ុណ្ណោះ ត្រូវបានគេអះអាងថា ក្លឹបនៅលីគ MLS ដែលមិនបញ្ចេញឈ្មោះមួយចំនួន ចង់ទាក់ទាញ Reus ឲ្យផ្លាស់ទៅកាន់សហរដ្ឋអាមេរិក ខណៈដែលអតីតក្លឹបរបស់គាត់ Monchengladbach ក៏កំពុងពិចារណាផងដែរនូវសក្តានុពលមួយនេះ៕
ប្រភព៖ SPORTBIBLE

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



