ស្ងាត់ៗ! ខ្សែប្រយុទ្ធវ័យជំទង់ម្នាក់របស់ Man City បន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ខ្សែប្រយុទ្ធ Oscar Bobb បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំ ដើម្បីបន្តដំណើរជាមួយក្លឹបមេឃខៀវ Manchester City រហូតដល់រដូវក្តៅឆ្នាំ ២០២៩។ កីឡាករសញ្ជាតិន័រវេសវ័យ ២០ឆ្នាំ បានបង្ហាញខ្លួន ១៦ប្រកួត សម្រាប់ក្រុម Man City ក្នុងរដូវកាលនេះ ខណៈកិច្ចសន្យាពីមុននៅក្លឹប នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៦។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទន្ទឹមនឹងនេះ Bobb បាននិយាយថា «វាជាពេលវេលាដ៏មិនគួរឱ្យជឿ និងជាកន្លែងដ៏ល្អបំផុត សម្រាប់កីឡាករវ័យក្មេង ខណៈខ្ញុំបានរៀនច្រើនគួរសម ពីលោក Pep មិត្តរួមក្រុម និងបុគ្គលិកនៅទីនេះ»។ គួរកត់សម្គាល់ថា Bobb បានចូលរួមជាមួយ Man City ពីក្រុម Valerenga ក្នុងឆ្នាំ២០១៩ និងបានបង្ហាញខ្លួនជាលក្ខណៈអន្តរជាតិកាលពីខែតុលាឆ្នាំមុន។

បន្ថែមពីនេះ Bobb បានបញ្ជាក់ប្រាប់ថា «ខ្ញុំនឹងនៅទីនេះរហូតដល់ឆ្នាំ ២០២៩ ហើយវាពិតមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ»៕

ប្រភព៖ BBC
អត្ថបទទាក់ទង
5 months ago .
62 Views
Brajan Gruda ជានរណា? អនាគតកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់(មាន២វីដេអូ)
6 months ago .
388 Views
Man.City អវត្តមានកីឡាករសំខាន់៣ រូបពេលប្រកួតកៅឆាយ EPL ជាមួយម្ចាស់ផ្ទះ Wolver
6 months ago .
765 Views
Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ)
7 months ago .
356 Views
ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ)
