(អង់គ្លេស)៖ របាយការណ៍ក្នុងពេលថ្មីៗនេះ បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងមិនទទួលយកសំណើណាមួយនៃការផ្តល់ជូនពី Saudi Pro League សម្រាប់ដោះដូរខ្សែប្រយុទ្ធឆ្នើម Son Heung-min ក្នុងអំឡុងពេលរដូវក្តៅនោះឡើយ។ គួរកត់សម្គាល់ថា ប្រធានក្រុមសញ្ជាតិកូរ៉េខាងត្បូង [Son] បច្ចុប្បន្ន ត្រូវបានអ្នកចាត់ការទូទៅក្លឹបលោក Ange Postecoglou មិនចង់បាត់បង់ និងមានភាពជឿជាក់ខ្លាំង បើទោះជាប្រកួតនៅក្រុមជម្រើសជាតិកន្លងទៅបរាជ័យក៏ដោយ។
ជាក់ស្តែង Son រកបាន ១២គ្រាប់ និង Assists ៦ដង ក្នុងការបង្ហាញខ្លួន ២២ប្រកួត នៅក្របខ័ណ្ឌ Premier League នារដូវកាលនេះ។ ដោយឡែក កិច្ចសន្យាកុងត្រារបស់ Son ជាមួយ Tottenham មានសុពលភាពរហូតដល់ចុងឆ្នាំ ២០២៥ ឯណោះ៕
ប្រភព៖ SportsMole
Real Madrid បានគ្រងតំណែងជើងឯក La Liga ជាលើកទី៣៦ បន្ទាប់ពីគូប្រជែងនិងជាក្រុមការពារតំណែងជើងឯក Barcelona បានរងបរាជ័យក្នុងលទ្ធផល ៤-២ ក្រោមថ្វីជើង ក្រុម Girona នៅថ្ងៃសៅរ៏ស្របពេលក្រុមរបស់លោក Carlo Ancelotti ដែលបានផ្តួល Cadiz កាលពីថ្ងៃសៅរ៍ដូចគ្នាបានឈ្នះជើងឯកដោយស្វ័យប្រវត្តិ ។មានន័យថាគិតត្រឹមសប្តាហ៏ទី៣៤នៅក្របខណ្ឌ La Liga ក្រុម Real Madrid មានពិន្ទុ ៨៧ និងមានគម្លាតពីក្រុមការពារតំណែងជើងឯក Barcelona ១៤ពិន្ទុ ខណៈ Girona ១៣ពិន្ទុនិងនៅសល់៤សប្តាហ៏ទៀត និងបញ្ចប់រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ Real Madrid គ្រងជើងឯក La Liga ក្រោយ Barcelona បរាជ័យនៅទឹកដី Girona (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថាខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham គឺជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់ Real […]