Close
Sponsor ads Featured-Image
ភ្ញាក់ផ្អើល! Aguero ត្រៀមវិលចូលទីលានសារជាថ្មី ដោយទទួលបានព័ត៌មានវិជ្ជមានពាក់ព័ន្ធនឹងសុខភាព
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា មានផែនចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមរបស់អតីតមិត្តរួមក្រុមរបស់លោកគឺ Carlitos Tevez នៅក្លឹប Independiente ។ ត្រលប់ទៅឆ្នាំ២០២១ បន្ទាប់ពី Aguero បានចាកចេញពី Man City ដើម្បីផ្ទេរទៅកាន់ទឹកដី Camp Nou នោះស្រាប់តែ Sergio Aguero ត្រូវបង្ខំចិត្តសម្រេចចូលនិវត្តន៍ពីបាល់ទាត់ដោយសារតែបញ្ហាសុខភាព។ យ៉ាងណាមិញ យោងទៅការ Live Stram ថ្មីៗ របស់ Aguero រូបគេស្រាប់តែធ្វើការតេទៅសួរគ្រូពេទ្យបេះដូងរបស់ខ្លួនថា តើរូបគេអាចវិលត្រលប់ទៅលេងបាល់វិញបានដែរឬទេ? ក្រោយមករូបគេទទួលបានចម្លើយថា គេអាចវិលត្រលប់ទៅលេងបាល់បានវិញសម្រាប់រយៈខ្លី។ Aguero ក៏ធ្វើបានលើកឡើងអំពីការត្រលប់ទៅហ្វឹកហាត់ជាមួយនឹងអតីតក្រុមរបស់ខ្លួនគឺ Independiente ដែលបច្ចុប្បន្នដឹកនាំដោយ Carlitos Tevez ដែលជាអតីតមិត្តរួមក្រុមរបស់លោកផងដែរ ដោយ Aguero បាននិយាយថា៖ «ប្រសិនបើ Carlitos តេមកខ្ញុំ ហើយអ្នករំពឹងថាខ្ញុំនឹងធ្វើបែបណា?»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image Credit: Getty

ads

ទោះបីជាយ៉ាងណាមិញបើយោងទៅតាមការចុះផ្សាយដោយ DSport Radio តាមរយៈ Transfer Sector បានបញ្ជាក់ថា Sergio Aguero នឹងទៅហ្វឹកហាត់ជាមួយនឹង Carlos Tevez នៅ Independiente ដែលជាកន្លែងដែលពួកគេនឹងវាយតម្លៃថា តើគាត់អាចលេងអាជីពម្តងទៀត៕

អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829