បរទេស៖ Aaron Ramsdale ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តថាគាត់ចង់ចាកចេញពី Arsenal ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ យោងតាម Football Insider កីឡាករ Ramsdale បានគិតគូរជុំវិញអនាគតរបស់គាត់ក្នុងវិស័យបាល់ទាត់កាលពីចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។
របាយការណ៍នេះបានអះអាងថា កីឡាករអន្តរជាតិអង់គ្លេសចង់ចាកចេញពីក្លឹប North London ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយពេលវេលាលេងរបស់គាត់ត្រូវបានកំណត់យ៉ាងខ្លាំងនៅរដូវកាលនេះ។ ក្លឹប Premier League និងអឺរ៉ុបជាច្រើនត្រូវបានគេសន្មត់ថាកំពុងតាមដានស្ថានភាពរបស់អ្នកចាំទីយ៉ាងជិតស្និទ្ធ ដោយត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើដេញថ្លៃជាផ្លូវការនៅក្នុងទីផ្សារនាពេលខាងមុខ។ ចាប់តាំងពីការមកដល់របស់ David Raya ក្នុងកិច្ចសន្យាខ្ចីដើម្បីទិញពីមិត្តរួមទីក្រុងឡុងដ៍ Brentford នៅរដូវក្តៅ Ramsdale បានបាត់បង់តំណែងជាជម្រើសដំបូងរបស់ Arsenal នៅចន្លោះដំបង។
(អារ៉ាប៊ីសាអូឌីត)៖ តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីដ៏គួរឲ្យភ្ញាក់ផ្អើល១គ្រាប់ ជួយឲ្យក្រុម Al Nassr នាំមុខក្រុម Al Khaleej នៅនាទីទី១៦។ ជាលទ្ធផល Ronaldo រកបាន២គ្រាប់សម្រាប់ក្រុម Al Nassr បំបាក់ក្រុម Al Khaleej ៣ទល់នឹ១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ King’s Cup នៅកីឡដ្ឋាន Al Awwal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេនស្រឡាំងកាំង! ក្រោយ Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ CRISTIANO RONALDO WHAT A GOAL! 🤯 pic.twitter.com/qHdXaN07Id — TC (@totalcristiano) May 1, 2024