
(អេស៉្បាញ)៖ ក្នុងពេលថ្មីៗនេះ សូម្បីតែប្រធានលីគអេស៉្បាញ La Liga លោក Javier Tebas បានថ្លែងទៅកាន់សារព័ត៌មាន L’Equipe យ៉ាងដូច្នេះថា «Mbappe នឹងចាកចេញពី PSG ហើយប្រាកដណាស់ឱកាស ៩៩ភាគរយ ឯណោះដែល Mbappe ចុះកុងត្រាចូលរួមជាមួយ Real Madrid ប៉ុន្តែខ្ញុំមិនដឹងថាគាត់ [Mbappe] បានចុះហត្ថលេខារួចឬនៅនោះទេ»។
ទោះបីជាកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ ក៏លោក Tebas នៅជឿជាក់ថា វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេល Mbappe ក្លាយខ្លួនជាកីឡាកររបស់ម្ចាស់ជើងឯក UCL ១៤សម័យ។ ទន្ទឹមនឹងនេះ Real Madrid បានឈានដល់កិច្ចព្រមព្រៀងមួយរួចហើយ ដើម្បីចុះហត្ថលេខាលើ Mbappe ដោយគ្មានតម្លៃខ្លួន មុនយុទ្ធនាការ ២០២៤/២៥ ចូលមកដល់។
បន្ថែមពីនេះ Mbappe ដែលត្រូវបានគេរាយការណ៍ថា នឹងចូលរួមក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ ត្រូវបានគេរំពឹងថានឹងពាក់អាវលេខ១០ ពេលគាត់មកដល់កីឡដ្ឋាន Santiago Bernabeu។ គួរជម្រាបផងដែរថា កីឡាករសញ្ជាតិបារាំង បច្ចុប្បន្នកំពុងរីករាយនឹងការស៊ុតបញ្ចូលទីបាន ៣២គ្រាប់ ក្នុងការប្រកួតចំនួន ៣៣ នៅរដូវកាលនេះ សម្រាប់ Paris Saint-Germain៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



