លោក Jim Ratcliffe មិនចង់និយាយច្រើន ជុំវិញគម្រោងលក់ខ្សែប្រយុទ្ធរូបនេះ

Published 2 years ago
933 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងពិចារណាមិនផ្តល់ជូននូវកិច្ចព្រមព្រៀងថ្មីណាមួយសម្រាប់ខ្សែប្រយុទ្ធ Marcus Rashford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ បើទោះជាយ៉ាងនេះក្តី ម្ចាស់ក្លឹបថ្មី ដែលមានភាគហ៊ុន ២៥% លោក Sir Jim Ratcliffe បានប្តេជ្ញាចិត្ត និងមិនមានឆន្ទៈឲ្យតារាឆ្នើមអង់គ្លេសរូបនេះ ចាកចេញពី Old Trafford នោះឡើយ ដោយបានចាត់ទុក Rashford ជាកីឡាករដ៏សំខាន់នៃផែនការរបស់ក្លឹប នាពេលអនាគតផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ratcliffe 'not prepared to discuss summer exit for Rashford'

គួរកត់សម្គាល់ថា Rashford រកបានតែ ៥គ្រាប់ និង assist ៣ដង ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៤ប្រកួត នៅ Premier League រដូវកាលនេះ បច្ចុប្បន្ន Rashford អាចបង្ហាញខ្លួនបានប្រសើរ ខណៈនឹងត្រូវអវត្តមានខ្សែប្រយុទ្ធ Rasmus Hojlund ប្រហែលពី ២ទៅ៣ សប្តាហ៍ បន្ទាប់មានបញ្ហាសាច់ដុំ៕

Manchester United forward Marcus Rashford on December 26, 2023

ប្រភព៖ SportsMole

Related Articles
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829