(អង់គ្លេស)៖ ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Victor Boniface របស់ក្លឹប Bayer Leverkusen ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមសារព័ត៌មាន Fichajes បានចុះផ្សាយកាលពីម្សិលមិញ។ ជាមួយគ្នានេះដែរ កីឡាករវ័យ ២៣ឆ្នាំ បានបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្លួនទៅកាន់គ្រូបង្វឹកលោក Xabi Alonso ចាប់តាំងពីបានផ្លាស់ទៅប្រទេសអាឡឺម៉ង់ ក្នុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
គួរកត់សម្គាល់ថា Boniface ស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដង ក្នុងការប្រកួតនៅលីគ Bundesliga ចំនួន ១៦លើក ខណៈស៊ុតបញ្ចូលទីបាន ១៦គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់។ បន្ថែមពីនេះ ក្នុងនាមជាខ្សែប្រយុទ្ធ និងជាផ្នែកដ៏សំខាន់មួយ សម្រាប់ក្រុម Leverkusen ដែលបច្ចុប្បន្នមិនទាន់ស្គាល់ពាក្យថាចាញ់ និងកំពុងឈរនៅកំពូលតារាង ពីក្លឹបយក្ស Bayern Munich ផងដែរ។
គួរជម្រាបផងដែរថា ក្លឹប Leverkusen បានដាក់តម្លៃខ្លួនផ្ទេរ Boniface ប្រមាណ ៤០លានអឺរ៉ូ ដោយកីឡាករសញ្ជាតិនីហ្សេរីយ៉ា បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើនក្នុងអំឡុងពេលយុទ្ធនាការដំបូងរបស់គាត់ក្នុងបាល់ទាត់អាល្លឺម៉ង់។ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់ Boniface នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៨ ឯណោះជាមួយក្រុមរបស់លោក Alonso៕
ប្រភព៖ SportsMole
(អារ៉ាប៊ីសាអូឌីត)៖ តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីដ៏គួរឲ្យភ្ញាក់ផ្អើល១គ្រាប់ ជួយឲ្យក្រុម Al Nassr នាំមុខក្រុម Al Khaleej នៅនាទីទី១៦។ ជាលទ្ធផល Ronaldo រកបាន២គ្រាប់សម្រាប់ក្រុម Al Nassr បំបាក់ក្រុម Al Khaleej ៣ទល់នឹ១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ King’s Cup នៅកីឡដ្ឋាន Al Awwal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រុឌគុនខ្មែរសប្តាហ៍ដឹងតែញាក់សាច់តែម្តងជាមួយនឹងវត្តមានរបស់លំដាប់កីឡាករគុនខ្មែរជាច្រើនរូប សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ CRISTIANO RONALDO WHAT A GOAL! 🤯 pic.twitter.com/qHdXaN07Id — TC (@totalcristiano) May 1, 2024