
ទីបំផុតតុលាការនៅក្នុងប្រទេសអេស្ប៉ាញបានរកឃើញថាវីរបុរសក្លឹប Barcelona និងក្រុមសាំបាប្រេស៊ីលលោក Dani Alves មានទោសពីបទរំលោភបំពានផ្លូវភេទទៅលើនារីមិនត្រូវបានបញ្ចេញអត្តសញ្ញាណម្នាក់នៅក្នុងក្លឹបរាត្រីមួយកន្លែងនាទីក្រុង Barcelona។គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំកន្លះ។អតីតខ្សែការពារស្លាបដ៏មានឥទ្ធិពលវ័យ៤០ឆ្នាំ និងធ្លាប់ជាកីឡាករដែលជាប់កំនត់ត្រាឈ្នះពានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អាជីពបានបដិសេធការរំលោភផ្លូវភេទលើស្ត្រីនេះចាចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២មកម្លេះ។ទោះយ៉ាងណាឆ្លើយតបការកាត់សេចក្តីនេះមេធាវីរបស់ Alves បានស្នើសុំអោយកូនក្តីរបស់លោកបានរួចទោសហើយក៏បាននិយាយថាគាត់នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមលើករណ៏នេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ តុលាការបានពិចារណាលើការសម្រេចចិត្តរបស់ Alves ក្នុងការបង់ប្រាក់សំណងដល់ជនរងគ្រោះចំនួន ១៥០,០០០ អឺរ៉ូ ស្មើនិង(១២៨,៥០០ ផោន) ដោយមិនគិតពីលទ្ធផលនៃការកាត់ក្តីនៅពេលដែលវាសម្រេចលើរយៈពេលនៃការជាប់ពន្ធនាគាររបស់គាត់។យ៉ាងណាក៏ដោយ តុលាការមិនទទួលយកទឡ្ហីករណ៍របស់មេធាវីរបស់លោកដែលថា លោកគួរទទួលបានទោសស្រាលជាងនេះទេ ដោយសារតែកំលុងពេលកើតហេតុនោះ Alves មានសភាពស្រវឹង។ចំណែកឯប្រពន្ធរបស់គាត់នាង Joana Sanz មានវ័យ ៣១ឆ្នាំ បាននិយាយថា :ប្តីរបស់នាងស្រវឹងខ្លាំងណាស់ នៅពេលដែលគាត់ត្រលប់ទៅផ្ទះ Barcelona របស់ពួកគេវិញនៅយប់កើតហេតុហើយរូបគេបានបុកនឹងគ្រឿងសង្ហារឹមក្នុងផ្ទះមុនពេលដួលសន្លប់នៅលើគ្រែ។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



