(អាល្លឺម៉ង់)៖ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា បានទាក់ទងជាមួយអ្នកចាត់ការទូទៅរបស់ក្លឹបគូប្រជែង Bayer Leverkusen គឺលោក Xabi Alonso ឲ្យមកជំនួសតំណែងគ្រូបង្វឹកលោក Thomas Tuchel នាយុទ្ធនាការឆ្នាំ ២០២៣-២៤។ ជាមួយគ្នានេះផងដែរ លោក Thomas Tuchel បានប្រកាសក្តែងៗថា រូបលោកនឹងលាលែងពីតួនាទីជាអ្នកចាត់ការទូទៅរបស់ក្លឹប Bayern នៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមអ្នកកាសែតអាល្លឺម៉ង់ Florian Plettenberg បានឱ្យដឹងថា Bayern បានទាក់ទងរួចហើយ លើចំណាប់អារម្មណ៍របស់ពួកគេលើលោក Alonso ដោយបុរសសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានចាត់ទុកថាជាផែនការចម្បងរបស់ក្លឹបសម្រាប់រដូវក្តៅ។ ទន្ទឹមនឹងនេះ លោក Alonso ថាគាត់ផ្តោតក្នុងការដឹកនាំ ១០០% ទៅលើក្រុម Leverkusen ដើម្បីធានាឲ្យបានជោគជ័យ នៅរដូវកាលនេះជាមុនសិន ហើយនឹងមានការពិភាក្សាផ្ទាល់មាត់ណាមួយនោះឡើយ៕
ប្រភព៖ SportsMole
បាល់ទាត់៖ យោងទៅតាមកិច្ចសម្ភាស៍មួយជាមួយនឹង PSB Sport News-ព័ត៌មានកីឡា ក្រោយក្លឹបបាល់ទាត់ព្រះខ័ណ្ឌរាជ្យស្វាយរៀង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ហ៊ុន សែនខាប់ កីឡាករ Nick Taylor ដែលធ្លាប់ប្រកបអាជីពនៅលីកអាមេរិក បានសារភាពសារភាព បាល់ទាត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទេសកំណើតរបស់ខ្លួន ហាក់បីមិនសូវមានភាពខុសប្លែងគ្នាច្រើនឡើយជាមួយនឹងបាល់ទាត់នៅប្រទេសអាមេរិក ដែលខ្លួនធ្លាប់បានចំណាយជាច្រើនឆ្នាំនៅទីនោះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: តោខៀវ Chelsea ត្រៀមទទួលស្វាគមន៏មាន់ខ្នាយមាស Tottenham សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស