(អង់គ្លេស)៖ ម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland បានបង្កើតកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់មួយទៀត នៅពេលដែលគាត់បានស៊ុតបញ្ចូលទីនៅនាទីទី៧១ ក្នុងការជួយឲ្យក្រុម Manchester City យកឈ្នះទៅលើក្រុម Brentford ១ទល់នឹង០ កាលពីយប់មិញនេះ។ ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធន័រវេសបច្ចុប្បន្នបានស៊ុតបញ្ចូលទីទល់នឹងក្រុមទាំង ២២ ដែលគាត់បានជួបក្នុងក្របខ័ណ្ឌ Premier League ដោយរកគ្រាប់បាល់បាន ៥៣គ្រាប់ ក្នុងចំណោម ៥៥ប្រកួត ក្នុងលីគ។
សូមទស្សនានូវវីដេអូខាងក្រោម៖
គួរជម្រាបផងដែរថា Man City កំពុងតាមពីក្រោយក្រុមកំពូលតារាង Liverpool ត្រឹម១ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖ SPORTBIBLE
គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកីឡាដ៏ល្បីល្បាញរបស់អង់គ្លេសចំនួនបីស្ថាប័ន្តពីការសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។មានន័យថាបុរសសញ្ជាតិហូឡង់រូបនេះមិនបានទទួលយកសំណួរពីគេហទំព័រ The Sun, The Mirror និង Manchester Evening News នោះឡើយ ។ការពិតក្រុមអ្នកកាសែតដែលតំណាងអោយស្ថាប័នទាំងបីខាងលើនេះពិតជាមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ុន្តែការពិតគឺពួកគេបានដឹងជាមុនថា ពេលវេលានេះគឺក្រុមរបស់ខ្លួននិងមិនត្រូវបានផ្តល់ឪកាសអោយសួរសំណួរនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ! លោក Ten Hag ហាមឃាត់អ្នកសារពត៌មានមកពីស្ថាប័នធំ ៣ មិនអោយសាកសួរ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់កីឡាកររបស់ក្រុមបិសាចក្រហមព្រមជាមួយនិងគ្រូបង្វឹកលោក Ten Hag បានរងការរិះគន់យ៉ាងខ្លាំងទោះបីជាពួកគេបានកក់កៅអីទៅវគ្គ ផ្តាច់ព្រ័ត្រ FA Cup ក្រោយផ្តួលក្រុមCoventry ដោយបាល់ប៉េណាំងទីកាត់សេចក្តីទោះបីជាបាននាំមុខមុនដោយលទ្ធផល៣ទល់និង០ទៅហើយក្តី។ទោះយ៉ាងណាលោក Ten Hag បានទទួលស្គាល់វាជារឿងដ៏អាម៉ាស់បំផុតមួយ។ វាមិនមែនជាលើកទី១នោះទេដែលបុរសវ័យ៥៦ឆ្នាំរូបនេះបានបញ្ចេញសកម្មភាពយ៉ាងដូច្នេះក៏ព្រោះតែកាលពីដើមរដូវកាលនេះអតីត គ្រុបង្វឹក Ajax បានហាមប្រាមអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយចំនួនបួន បន្ទាប់ពីរូបលោកអះអាងថាពួកគេមិនបានទទួលសិទ្ធិពិសំណាក់ក្រុមMan. United អោយពណ៌នាចំពោះរឿងអវិជ្ជមានរបស់ក្លឹបនោះឡើយ ។Man.United បច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងក្របខណ្ឌ […]