Close
Featured-Image
Prediction: Man.City អាចផ្តួល Brentford ដើម្បីឡើងមកឈរចំណាត់ថ្នាក់លេខ២ បានទេ?
ទំហំអក្សរ
តូច
ធំ

ជោគវាសនានៃការប្រជែងពាននិងការការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League របស់ក្រុមមេឃខៀវ Man. City ហាក់ឃ្លាតឆ្ងាយបន្តិច មុនពេលពួកគេត្រូវបើកទ្វារកីឡដ្ឋានទទួលក្រុម Brentford នៅទឹកដី Etihad នៅវេលាម៉ោង២និង៣០នាទីទាបភ្លឺឈានចូលថ្ងៃពុធស្អែកនេះ។ ក្រុមលោក Pep Guardiola បានបញ្ចប់ការឈ្នះ១១ ប្រកួតរបស់ពួកគេក្រោយបានត្រឹមស្មើ ១-១ ជាមួយ Chelsea កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមរហស្សនាមឃ្មុំ Brentford ត្រូវបានក្រុម Liverpool លត់ទក់សាច់ Liverpool ៤-១។Man.City បច្ចុប្បន្នឈរនៅលេខរៀងទី៣ ដោយ៦ប្រកួតចុងក្រោយឈ្នះ៥ស្មើ១ ខណៈBrentford ឈរនៅលេខរៀងទី១៤។
Manchester City Vs Brentford Live Score: Prediction, Odds, Lineups, Head-to-Head & Telecast - Sport Disney
១.ប្រវត្តិជួបគ្នា
Brentford បានចាញ់ប្រាំមួយប្រកួតក្នុងចំណោមការប្រកួតក្រៅដីចំនួនប្រាំបីលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Manchester City គ្រប់ក្របខណ្ឌប្រកួតទាំងអស់។
Brentford នឹង​សម្លឹង​រក​ការ​ក្លាយ​ជា​ក្រុម​ទី​ពីរ​ដែល​ឈ្នះ​ការ​ប្រកួត​ក្រៅ​ដី​២ដងទល់ Manchester City បន្ទាប់​ពី​បាន​យក​ឈ្នះ​ពួក​គេ ២-១ ក្នុង​ការ​ប្រកួតEPL កាល​ពី​រដូវ​កាល​មុនក្នុងខែកុម្ភៈ(២០២៣)នេះដូចគ្នា។សម្រាប់៥ប្រកួតចុងក្រោយគឺពួកគេទាំងពីរមិនដែលស្មើខណៈ Man.City ឈ្នះ៣ ហើយ Brentford ឈ្នះ២ខណៈជួបគ្នាកាល ពី ថ្ងៃទី៥កុម្ភៈ2024គឺMan.City បានផ្តួលពួកគេដោយលទ្ធផល ៣ទល់និង១នៅទឹកដី Brentford។
បន្ទាប់ពីយកឈ្នះ Brentford 3-1 ក្នុងការប្រកួតបញ្ច្រាសកាលពីដើមខែនេះ Manchester City vs Brentford អាចក្លាយជាករណីទីបីនៃក្រុមមួយដែលបានផ្តួលពីរដងទៀតក្នុងខែដូចគ្នាក្នុង Premier League ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Brentford 0-1 Man City highlights | Football News | Sky Sports

២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Pep Guardiola នឹង​គ្មាន Josko Gvardiol និង Jack Grealish សម្រាប់ការស្វាគមន៍ Brentford ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Lewis, Dias, Stones, Ake; Rodri, Nunes; Silva, De Bruyne, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
Brentford នឹងមានកីឡាករមិនតិចជាងប្រាំមួយនាក់ដោយសាររបួស ខណៈគ្រូបង្វឹកលោក Thomas Frank បានផ្តល់យោបល់ថា Ethan Pinnock នឹងមិនសមនឹងលេងរហូតដល់ខែមីនា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Ajer, Collins, Mee; Lewis-Potter, Janelt, Jensen, Norgaard, Reguilon; Toney, Wissa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២:១​​ Brentford
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829