

(អង់គ្លេស)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល O Dia ត្រូវបានគេរាយការណ៍ថា ក្លឹបតោខៀវ Chelsea កំពុងពិចារណាក្នុងការធ្វើការខិតខំប្រឹងប្រែងសម្រាប់ខ្សែប្រយុទ្ធ Pedro របស់ក្រុម Flamengo ។ ទន្ទឹមនឹងនេះ ការចូលចែចូវលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៦ឆ្នាំ គឺដើម្បីជំនួសការដេញថ្លៃចង់បានខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹបអ៊ីតាលី Napoli វិញ បន្ទាប់ពីលក្ខខណ្ឌដោះលែងកីឡាករអន្តរជាតិនីហ្សេរីយ៉ាមានតម្លៃធំសម្បើមដល់ជាង ១១១លានផោន ឯណោះ។

ដោយឡែកចាប់តាំងពីឆ្នាំ២០២០ ការស៊ុតបញ្ចូលទីសរុបរបស់ Pedro មានចំនួន ១០៧គ្រាប់ និង ២៣ដង assists ត្រូវបានរួមចំណែកពីការបង្ហាញខ្លួនចំនួន ២២១លើក ហើយគាត់បានឈ្នះពានរង្វាន់លីគប្រេស៊ីល និងពានរង្វាន់ Copa Libertadores ក្នុងចំណោមគ្រឿងប្រាក់ ដែលគាត់បានឈ្នះនៅពេលគាត់លេងតំណាងឱ្យក្រុម Flamengo ។
ជាមួយគ្នានេះផងដែរ Pedro មានកុងត្រារហូតដល់ឆ្នាំ២០២៧ ជាមួយ Flamengo ប៉ុន្តែរបាយការណ៍បានបង្ហាញថា Chelsea នឹងព្យាយាមធានានូវកិច្ចព្រមព្រៀងក្នុងតម្លៃផ្ទេរកញ្ចប់ទឹកប្រាក់ ២៥លានអឺរ៉ូ ដែលជាតម្លៃដ៏សមរម្យសម្រាប់ក្លឹប៕
ប្រភព៖ SportsMole

ទោះបីជាបានលាគ្នាជាលើកចុងក្រោយសម្រាប់ការបង្ហាញខ្លួនការប្រកួតទល់និង PSG ដោយក្តីអាឡោះអាល័យជាពន់ពេករួចមកខ្សែបម្រើឆ្នើម Luka Modric បានបង្ហាញនូវរឿងពិសេសមិនធ្លាប់ជួប ជុំវិញលោកតា Florentino Perez ក្រោយបញ្ចប់ព្រឹត្តការណ៍ Club World Cup ។ Modric បានលើកឡើងប្រាប់គេហទំព័រ Marcaថាៈលោក Perez បានផ្តល់កិត្តិយសដល់ខ្ញុំគាត់ស្រក់ទឹកភ្នែក ខ្ញុំ្ខខ្លួនឯងស្ទើរតែមិនជឿ និង ស្រឡាំងកាំង ដោយមិនធ្លាប់ឃើញគាត់យំពីមុនមកទេ។ Modric បន្ថែមថាៈ ប្រធានក្លឹបមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំទីមួយដោយសារតែគាត់បាននាំខ្ញុំមកទីនេះ” ។ ចាប់តាំងពីពេលនោះមក គាត់តែងតែបង្ហាញក្តីស្រលាញ់ពិសេសដល់ខ្ញុំ ជាមួយទង្វើល្អរបស់គាត់។គាត់មានការស្រលាញ់ពិសេសចំពោះខ្ញុំព្រោះខ្ញុំមិនដែលឃើញលោកប្រធានយំដូច្នេះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែបម្រើ PSG កំពុងពិបាកស្វែងរកក្លឹបព្រោះមូលហេតុមួយនេះ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា Real ត្រូវបានធ្លាក់ចេញពីការប្រកួត ក្រោមកណ្តាប់ដៃ PSG ដែលបានយកឈ្នះដោយលទ្ធផល៤-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធនៅកីឡដ្ឋាន MetLife ក្នុង រដ្ឋ New Jersey ។ Modricបានបង្ហាញកាយវិការលាអ្នកគាំទ្រ និង ពោរពេញដោយមនោសញ្ចេតនា […]


