
បរទេស៖ ក្លឹបទួគី Besiktas បានសម្រេចចិត្តធ្វើការចែកផ្លូវជាមួយនឹងកីឡាករវ័យក្មេងរបស់ខ្លួន Emirhan Delibas ភ្លាមៗ បន្ទាប់ពីកីឡាកររូបនេះបែកធ្លាយថាមាន គណនីនៅក្នុងកម្មវិធី ស្វែងរកដៃគូមួយ ។ កាលពីថ្ងៃចន្ទក្លឹប Besiktas បានបញ្ជាក់ថា Demirbas ត្រូវបានក្លឹបបញ្ចប់កុងត្រា។ សេចក្តីថ្លៃការណ៍ខាងលើបានសរសេរថា៖ «ពួកយើងបានធ្វើការចែកផ្លូវជាមួយនឹងកីឡាករ Emirhan Delibas ដោយការព្រមព្រៀងពីភាគីទាំងសងខាង។ ពួកយើងជូនពរឲ្យ Emirhan Delibas ជោគជ័យនៅអាជីពរបស់គាត់នៅថ្ងៃអនាគត»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

