Close
Sponsor ads Featured-Image
អីយ៉ាស Man Utd ចង់ចូលលូកថ្លើម Real Madrid ក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបមេឃខៀវ Manchester City បានរៀបចំលក្ខណៈសម្បត្តិរបស់ខ្លួនបានយ៉ាងល្អ ដើម្បីចូលរួមប្រជែងជាមួយនឹងក្លឹប Real Madrid ក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Paris Saint Germain គឺ កីឡាករ Kylian Mbappe ដែលត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លឹបយក្សនៅប្រទេសបារាំងនៅពេលចប់រដូវកាលនេះ។ ទោះបីជាមានរបាយការណ៍បានចុះផ្សាយថា ខ្សែប្រយុទ្ធឆ្នើមរូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងក្លឹប Real Madrid ក៏ដោយ ប៉ុន្តែបើយោងទៅតាម DefensaCentral ចុះផ្សាយថា អះអាងថា ក្លឹប Man City ជា​ដៃគូប្រកួតប្រជែងមានសក្តានុពលមួយសម្រាប់ Real Madrid ក្នុងការចុះកុងត្រាលើ Kylian Mbappe ដោយពួកគេនឹងធ្វើគ្រប់យ៉ាងដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះកើតឡើងបាន។ យោងតាមរបាយការណ៍ខាងលើ បានបញ្ជាក់ថាក្រុមរបស់លោក Pep Guardiola ត្រៀមខ្លួនសម្រេចក្នុងការធ្វើឲ្យ Mbappe ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបបន្ទាប់ពី Erling Haaland ដែលត្រូវបានគេជឿជាក់ថា ទទួលបាន ៤០០, ០០០ក្នុងមួយសប្តាហ៍៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man City 'willing to make Kylian Mbappe their highest-paid player'

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
អ្នកលេងក្បាលមាន់គកបារាំង Giroud សម្រេចទៅរួមទ្រនំនៅក្លឹប League 1 មួយនេះ
featured image

(បារាំង)៖ ម្ចាស់កំណត់ត្រាអ្នកស៊ុតបានច្រើនគ្រាប់ឱ្យជម្រើសជាតិមាន់គកបារាំង Olivier Giroud បានត្រឡប់ទៅប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Ligue 1 វិញ ក្នុងក្លឹប Lille បន្ទាប់ពីចាកចេញពីក្លឹបអាមេរិក Los Angeles FC រួចមក។ ខ្សែប្រយុទ្ធជើងចាស់ ជាអតីតម៉ាស៊ីនរកគ្រាប់បាល់របស់បារាំង នៃកំណត់ត្រា ៥៧គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនចំនួន ១៣៧លើក។ ការវិលមកលេងនៅទឹកដីអឺរ៉ុប ក្រោយពេលឃ្លាតឆ្ងាយត្រឹមតែ១រដូវកាល Giroud បានព្រមព្រៀងចុះកិច្ចសន្យាតែ ១ឆ្នាំ ជាមួយ Lille បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកចុងក្រោយនៅ Major League Soccer ជាមួយ LAFC ក្នុងកម្មវិធី FIFA Club World Cup ២០២៥៕អត្ថបទកំពុងចាប់អារម្មណ៍៖ ពេលទិញថ្លៃកប់ ពេលលក់សែនថោក! Chelsea លក់អ្នកចាំទីខ្លួន ក្នុងតម្លៃមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829