Close
Featured-Image
មានរឿងអីហ្នឹង! បាត់មុខមួយរយៈ ស្រាប់តែ Thiago ចេញមកបង្ហាញអំពីបញ្ហាដែលខ្លួនកំពុងជួបប្រទះ
ទំហំអក្សរ
តូច
ធំ
សែន ច័ន្ទរទ្ធីគុន ឬ Thiago បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា ៖«ជម្រាបសួរអ្នកទាំងអស់គ្នា ! នេះជាវីដេអូរបស់ខ្ញុំ ដែលខ្ញុំចង់បញ្ចេញនូវអារម្មណ៍របស់ខ្ញុំប្រាប់អ្នកទាំងអស់គ្នា ។ ចំពោះមួយរយ:កន្លងមក ខ្ញុំបានជំនះគ្រប់យ៉ាងដើម្បីជួយគុនខ្មែរ ប៉ុន្តែទទឹមនោះខ្ញុំក៏បានខាតបង់លុយចំនួន500,000ម៉ឺនដុល្លារ ជាមួយនឹងក្លិប អាហារដ្ឋាន ហាងរបស់ខ្ញុំ និងអ្វីគ្រប់យ៉ាងនៅប្រទេសថៃ ហើយខ្ញុំបានមកប្រទេសកម្ពុជា ។ ខ្ញុំនៅតែជំនះ មកទីនេះ ព្រោះខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះប្រទេសកម្ពុជា និង កីឡានៅទីនេះ ។
Thiago Teixeira now on the prowl for new ring partners | Phnom Penh Post
ពួកយើងបានទទួលការឧបត្ថមពីមនុស្សជាង2000នាក់ដែលបានផ្ញើរលុយមក 1$ ឬច្រើនជាងនេះ ទឹកប្រាក់បានប្រហែលជាង 2000$ ។ ខ្ញុំពិតជាអរគុណបងប្អូនជាខ្លាំង ប៉ុន្តែលុយទាំងអស់នេះវានៅតែមិនគ្រប់គ្រាន់ទេក្នុងការចំណាយនានា ។ ខ្ញុំមើលឃើញថា មានក្រុមហ៊ុនជាច្រើនដែលកំពុងតែចង់លើកស្ទួយវិស័យគុនខ្មែរអោយរីកចំរើន និងចង់ឃើញគុនខ្មែរ មានមុខមាត់លើឆាកអន្តរជាតិ ។ វាជាក្តីសុបិន្តមួយរបស់បងប្អូនទាំងអស់គ្នា ក៏ដូចជាខ្ញុំផងដែរ ។ ប៉ុន្តែក្តីសុបិន្តនេះមានអារម្មណ៍ថា ខ្ញុំកំពុងសុបន្តិម្នាក់ឯង ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំតែប៉ុណ្ណេះ ដែលកន្លងទៅ ពួកយើងព្យាយាមប្រាប់ពិភពលោកពីវប្បធម៌របស់យើង ។ វាមិនសម្រាប់ខ្ញុំទេ គឺសម្រាប់បងប្អូនទាំងអស់គ្នា ព្រោះតែឥឡូវខ្ញុំជាប្រជាជនកម្ពជាមួយរូបទៅហើយ ។
ខ្ញុំបានបើកកន្លែងហាត់ប្រាណមួយ ដែលនៅតែត្រូវការការឧបត្ថមពីបងប្អូន 1$ ឬ2$ វាក៏មិនអាចគ្រប់គ្រាន់លើការចំណាយថ្លៃទីតាំងដែរ តែវាជាទឹកចិត្តនិងសេចក្តីគោរពរបស់អ្នកទាំងគ្នាជាមួយខ្ញុំដែលបានបង្ហាញមក។
ខ្ញុំពិតជាមិនដឹងថានឹងធ្វើបានរឿងអ្វីជាច្រើនទៀតទេ តែខ្ញុំកំពុងជំនះវា ហើយពួកយើងបានខ្ចីលុយធនាគារដើម្បីបន្តណើរទៅមុខ ដោយមិនចុះចាញ់ ឬរុញរារអ្វីឡើយ ។ យើងនឹងមិនបោះបង់ទេ ! សូមអ្នកជួយឧបត្ថមដែលស្រលាញ់គុនខ្មែរ សូមជឿជាក់លើខ្ញុំ និងគាំទ្រខ្ញុំ ខ្ញុំនឹងធ្វើវាបាន ។ ខ្ញុំស្រលាញ់គុនខ្មែរ ហើយក៏មិនមែនមកធ្វើជំនួញអីដែរ គឺមកដើម្បីជំរុញរឿងនេះអោយវាកាន់តែល្អទៅមុខ ។ សូមអរគុណបងប្អូនទាំងអស់គ្នា!»

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 35 19 7 9 67 43 +24 64
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Nottingham Forest 35 18 7 10 54 42 +12 61
    7 Aston Villa 35 17 9 9 55 49 +6 60
    8 AFC Bournemouth 35 14 11 10 55 42 +13 53
    9 Brentford 35 15 7 13 62 53 +9 52
    10 Brighton & Hov… 35 13 13 9 57 56 +1 52
    11 Fulham 35 14 9 12 50 47 +3 51
    12 Crystal Palace 35 11 13 11 44 48 -4 46
    13 Wolverhampton Wanderers 35 12 5 18 51 62 -11 41
    14 Everton 35 8 15 12 36 43 -7 39
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 35 4 10 21 35 76 -41 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 35 2 5 28 25 82 -57 11
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829  
  • Sponsor by 88Bol