
ខ្សែបម្រើអន្តរជាតិអេស្បាញ Rodri មានឪកាសរកបានគ្រាប់បាកល់វាយបកតាមស្មើវិញនៅចុងម៉ោងសម្រាប់ក្រុមម្ចាស់ផ្ទះមេឃខៀវ Man. City នៅនាទីទី៨៣ ដើម្បីបន្តកំនត់ត្រាមិនដែលចាញ់ ជាលើកដំបូងគិតចាប់តាំងពីខែវិឆ្ឆិកា ២០២២ បន្ទាប់ពីត្រូវបានក្រុមភ្ញៀវ គឺ Raheem Sterling រកបានគ្រាប់បាល់នាំមុខលើកដំបូងចាប់តាំងពីនាទីទី៤២តង់ទី១មកម្លេះ។
Man City បានខកខានការតាមទាន់ពិន្ទុក្រុមលេខខរៀងទី២ Arseanl បន្ទាប់ពី Liverpool បានបំបាក់ក្រុមBrentford ៤ទល់និង១ ខណៈ Arsenal បានលត់ Burnley ៥ទល់និង០។ លទ្ធផលស្មើនេះផងដែឬបានធ្វើអោយMan City ធ្លាក់ទៅលេខបីក្នុងតារាងដែលតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួនបួនពិន្ទុ ប៉ុន្តែពួកគេនៅមានមួយប្រកួតក្នុងដៃ និងអាចមានឪកាសឡើទៅចំណាត់ថ្នាក់ទីពីរលើក្រុម Arsenal វិញប្រសិនពួកគេយកឈ្នះ Brentford នៅថ្ងៃអង្គារសប្តាហ៏ក្រោយ។
សម្រាប់Chelsea ខកខានក្នុងការយកឈ្នះការប្រកួតក្រៅដីជាលើកទីបីជាប់ៗគ្នា នៅតែបន្តឈរនៅចំណាត់ថ្នាក់ទី ១០ មុនពេលត្រូវធ្វើការប្រកួតនៅកីឡដ្ឋាន Wembley សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅចុងសប្តាហ៍ក្រោយជាមួយLiverpool។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



