
(អង់គ្លេស)៖ គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បាននិយាយថា ក្លឹបរបស់គាត់ត្រូវតែ «ស្ថិតក្នុងការចរចារ» ដើម្បីចុះហត្ថលេខាលើ Kylian Mbappe នៅរដូវក្តៅនេះ ក្រោយសាមីខ្លួន បានបញ្ជាក់ប្រាប់ក្លឹបថា នឹងចាកចេញពី Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបអធិរាជស Real Madrid គឺជាក្លឹបតែ១គត់ ដែលត្រូវបានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក ជឿថាអាចនឹងចុះហត្ថលេខានាំយកខ្សែប្រយុទ្ធបារាំងដ៏មានសក្តានុពលរូបនេះមករួមទ្រនំ ព្រោះពួកគេបានតាមប្រមាញ់ជាយូរណាស់មកហើយ តែមិនបានសម្រេច។
គួរកត់សម្គាល់ថា ប្រសិនបើ Arsenal ប្រជែងលើ Mbappe ជាមួយ Real Madrid បរាជ័យ នោះក្លឹបនឹងងចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី Ivan Toney របស់ក្រុម Brentford ជាគោលដៅទី២៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



