Close
Featured-Image
Prediction: Man.City អាចផ្តួល Chelsea ដើម្បីធានាបានឱកាសប្រជែងពានបានទេ?
ទំហំអក្សរ
តូច
ធំ

រយៈពេលបីខែបន្ទាប់ពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៤ទល់និង៤ នៅកីឡដ្ឋាន Stamford Bridge ក្រុមមេឃខៀវ Manchester City និង Chelsea និងបន្តទូទាត់គ្នានៅកីឡដ្ឋាន Etihad វិញម្តងសម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃសៅរ៍ស្អែកនេះវេលាម៉ោង១២ និង៣០នាទីឈានចូលថ្ងៃអាទិត្យម៉ោងនៅប្រទេសកម្ពុជាយើង។ក្រុម Man.City ពិតជាស្រេកឃ្លានជ័យជំនះសម្រាប់ការប្រកួតនេះដើម្បីបន្តប្រជែង និង ការពារតំណែងEPL ទល់និងក្រុម Liverpool ដែលឈរនៅលើពួកគេ២ពិន្ទុតែMan.City ប្រកួតបានតិចជាង ២៣សប្តាហ៏ទល់និង២៤។ ៦ប្រកួតចុងក្រោយរបស់ Man.City នៅក្របខណ្ឌEPLធ្វើបានល្អណាស់ដោយឈ្នះទាំង៦​ខណៈ Chelsea ៦ប្រកួតចុងក្រោយឈ្នមះ៤ចាញ់២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea 4-4 Manchester City - Premier League giants share spoils in  incredible eight-goal contest - Eurosport

១.ប្រវត្តិជួបគ្នា ជួបគ្នា៤ដងចុងក្រោយនៅក្នុងផ្ទះ Man.City ការពារមិនអោយគូបដិបក្សស៊ុតបញ្ចូលទីបាននោះទេ។សរុបមកជួបគ្នា១០ដងគ្រប់ក្របខណ្ឌប្រកួតចុងក្រោយ Chelsea ឈ្នះ២ចាញ់២ស្មើ១ ខណៈ Man.City ឈ្នះ៥ក្នុងនោះ៥ដងចុងក្រោយ​នៅEPL គឺChelseមិនដែលឈ្នះនិងស្មើ១ហើយចាញ់៤ដង។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Pep Guardiola បានរងផលប៉ះពាល់កីឡាករសំខាន់ៗរងរបួសមានដូចជាខ្សែការពារJosko Gvardiol, ខ្សែបម្រើ Bernardo Silva និង បម្រើJack Grealish ពួកគេសុទ្ធ​តែអាចនិងអវត្តមាន។សម្រាប់ Mateo Kovacic បានត្រលប់មកហ្វឹកហាត់វិញ ប៉ុន្តែនៅតែមានការសង្ស័យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Ake; Stones, Rodri; Bernardo, De Bruyne, Alvarez, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១

El Chelsea y el Manchester City empataron 4 a 4 en un partidazo; la  definición fue de infarto
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Chelsea នៅតែមិនមានកីឡាករតិចជាងប្រាំបីនាក់ដោយសាររបួស។Christopher Nkunku ដែលចូល​លេង​ក្នុង​តង់​ទី​ពីរ​នៅ Crystal Palace កាល​ពី​ថ្ងៃ​ចន្ទអាចនិងជាប់ជម្រើសដំបូងសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, Disasi, Colwill, Chilwell; Fernandez, Caicedo; Palmer, Gallagher, Jackson; Nkunku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣ :១ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829