Close
Ads: 88BOL
Featured-Image
ឃាត់យ៉ាងណាក៏មិនជាប់ ខណៈ PSG នឹងបាត់បង់ Mbappe ដោយគ្មានបានសូម្បី១រៀល នៅពេលចប់រដូវកាលនេះ
ទំហំអក្សរ
តូច
ធំ

(បារាំង)៖ ប្រភពច្បាស់ការណ៍! អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានប្រាប់ទៅកាន់ក្លឹប Paris St-Germain ថា រូបគាត់នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។ ស្របពេលជាមួយគ្នា បើទោះជា Mbappe មានលក្ខខណ្ឌបន្ថែមកុងត្រា១ឆ្នាំ ទៀតជាមួយ PSG ក៏ដោយ ក៏អនាគតរបស់គេនឹងត្រូវបែកបាក់មិនអាចរំពឹងទុកបាន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Kylian Mbappe 'tells PSG he will leave this summer'

គួរកត់សម្គាល់ថា ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid ​កំពុងបន្តធ្វើការលើកិច្ចព្រមព្រៀង Mbappé ដោយមានទំនុកចិត្តខ្ពស់ទាំងស្រុង ដើម្បីសម្រេចបាននូវការនាំយកខ្សែប្រយុទ្ធបារាំងដ៏មានសក្តានុពលរូបនេះ មកកាន់ Santiago Bernabéu ខណៈក្លឹបផ្ទាល់បានតាមប្រមាញ់ Mbappe ជាយូរយារណាស់មកហើយ តាំងពីវីរបុរស Cristiano Ronaldo បានចាកចេញពី Real Madrid ក្នុងឆ្នាំ ២០១៨ ក្រោយផ្តួល Liverpool គ្រងជើងឯក UCL រួចមក។

Paris Saint-Germain's Kylian Mbappe on December 13, 2023

តាមការប៉ាន់ស្មានពីចំណូលរបស់ Mbappe ដែលបានឈ្នះ World Cup ជាមួយបារាំងក្នុងឆ្នាំ ២០១៨ រូបគេអាចរកប្រាក់បានប្រហែល ២០០លានអឺរ៉ូ ក្នុង១ឆ្នាំ ។ សរុបមក Mbappe ស៊ុតបាន ២៤៣គ្រាប់ និង assists ៩៣ដង ក្នុង ២៩០ប្រកួត សម្រាប់ក្រុម PSG ហើយបានជួយក្លឹបឱ្យឈ្នះពានរង្វាន់ Ligue ១ ចំនួន ៥ដង។

Paris Saint-Germain's Kylian Mbappe on December 17, 2023

ប្រភព៖ BBC & Fabrizio Romano

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបនៅ Premier League ៣ មានចំណាប់អារម្មណ៍លើខ្សែបម្រើឆ្នើម Leicester City រូបនេះ
featured image

(អង់គ្លេស)៖ យោងតាមកាសែត Daily Mail បានអះអាងថា ក្រុម Brentford, Brighton & Hove Albion និង Fulham កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kiernan Dewsbury-Hall របស់ក្រុម Leicester City មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ ត្រៀមៗ អ្នកខេត្តបាត់ដំបងសប្តាហ៍នេះ នឹងជួបជាមួយនឹងជើងខ្លាំងគុនខ្មែរជាច្រើនរូបក្នុងសង្វៀន Krud គុនខ្មែរ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា ខ្សែបម្រើវ័យ ២៥ឆ្នាំ គឺជាតួអង្គដ៏សំខាន់ក្នុងរដូវកាលរបស់ Leicester ដោយបង្ហាញខ្លួននៅក្នុងការប្រកួត ៤៥លើក និងបានជួយក្លឹបលើកពានលីគទី២អង់គ្លេស Championship ផងដែរ។ ជាមួយគ្នានេះ ក្លឹប Brentford និង Brighton បានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនាខែមករាកន្លងទៅ ប៉ុន្តែនៅទីបំផុត Dewsbury-Hall បានបន្តជួយ Leicester ឱ្យទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។ គួរជម្រាបផងដែរថា Leicester បានកំណត់តម្លៃដោះលែងប្រមាណ ៣០លានផោន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 33 18 6 9 67 52 +15 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 West Ham United 35 13 10 12 56 65 -9 49
    9 Chelsea 33 13 9 11 63 59 +4 48
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829  
  • Sponsor by 88Bol