Close
Featured-Image
មនុស្សម្នាក់ដែលអាចធ្វើឲ្យ Mbappe ជ្រើសរើសយក Arsenal ជាជាង Real Madrid
ទំហំអក្សរ
តូច
ធំ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Paris Saint Germain គឺ Kylian Mbappe ត្រូវបានគេរាយការណ៍ថា អាចនឹងមានលទ្ធភាពផ្ទេរទៅកាន់ក្លឹប Arsenal ដោយសារតែកីឡាករ ម្នាក់ ។ ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ Mbappe នៅតែបន្តជាប្រធានបទដែលមជ្ឍដ្ឋានទូទៅលើកយកមកពិភាគ្សា ដោយសារតែអនាគតមិនច្បាស់លាស់របស់កំពូលខ្សែប្រយុទ្ធរូបនេះនៅទឹកដី Parc des Prince Club ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Kylian Mbappe is 'willing to join' Arsenal thanks to one player

ទោះបីជាយ៉ាងណាមិញ បុរសសញ្ជាតិបារាំង រូបនេះ បានធ្វើការផ្លាស់ប្តូរចិត្តគំនិតខ្លួនឯងទាំងស្រុងដោយបន្តស្នាក់នៅ PSG បន្ត កាលពីរដូវកាលក្តៅឆ្នាំមុន ដែលធ្វើឲ្យគ្រប់គ្នាស្ទើតែគិតថា ខ្សែប្រយុទ្ធឆ្នើមរូបនេះនឹងចាកចេញពី PSG ដើម្បីចូលរួមជាមួយនឹង Real Madrid ដោយសារតែកុងត្រារបស់គេផុតសុពលនៅចុងរដូវកាល ដោយគិតថា PSG នឹងមិនអនុញ្ញាតឲ្យខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះចាកចេញដោយគ្មានតម្លៃខ្លួនឡើយ។

Image Credit: Getty

ទោះបីជាយ៉ាងណាមិញនៅរដូវក្តៅខាងមុខនេះ មនុស្សគ្រប់គ្នាបានមានការរំពឹងទុក្ខយ៉ាងខ្ពស់ថា ខ្សែប្រយុទ្ធឆ្នើមរូបនេះប្រាកដជាចាកចេញពីក្លឹប PSG ហើយគោលដៅបន្ទាប់គឺជាក្លឹប Real Madrid ដើម្បីសម្រេចក្តីស្រមៃឈ្នះពានរង្វាន់ UEFA Champions league របស់ខ្លួនជាលើកដំបូង ។ យ៉ាងណាមិញបើយោងទៅតាម The Independent បានចុះផ្សាយថា Kylian Mbappe អាចនឹងផ្ទេរទៅកាន់ក្លឹប Arsenal ផងដែលក្រោមលក្ខខណ្ឌថា «ម្ចាសជើងឯក Ligue ១ នៅតែមានអារម្មណ៍ថា Mbappe បានក្បត់ខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធបារាំងរូបលួចធ្វើការចរចារដោយសំងាត់ជាមួយនឹងក្លឹប Liverpool កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែមិនមានការផ្តល់សំណើរផ្លូវការណ៍ណាមួយឡើយ ដោយសារតែ Liverpool មិនចង់បាន Mbappe ខ្លាំងពេកដល់ថ្នាក់ធ្វើឲ្យប៉ះពាល់ដល់បញ្ហាហិរញ្ញវត្ថុរបស់ខ្លួនឡើយ។ ទន្ទឹមនឹងគ្នាផងដែលក្លឹប Arsenal បានក្លាយជាទីតាំងមួយដែល Mbappe អាចនឹងត្រូវពិចារណា។ ជាមួយនឹងដានកន្លងរបស់វីរបុរសបារាំង Henry Thierry អាចជាផ្នែងកមួយដែលជម្រុញឲ្យ Mbappe សម្រេចចិត្តជ្រើសរើសយក Arsenal»៕

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829