
គុនខ្មែរ៖ លោក Chourb Vutha បានបញ្ជាក់ថាកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣កន្លងទៅថា កីឡាករ សាន់ គុនខ្មែរ នឹងទៅលេងនៅឯ Thai Fight ថ្ងៃទី២៧ចុងខែនេះ ខណៈលោក MC Vutha ក៏បានប្តេជ្ញាថា នឹងបញ្ជូនកីឡាករគុនខ្មែរជាច្រើនរូបបន្ថែមទៀតទៅកាន់សង្វៀនអន្តរជាតិដើម្បីប្រូម៉ូតក្លឹបគុនខ្មែរដូនតា។ លោក Vutha បាននិយាយប្រាប់ The Pradal : «ផែនការរបស់យើងគឺទទួលបានបទពិសោធន៍បន្ថែមទៀតនៅក្រៅប្រទេស ប៉ុន្តែប្រាកដណាស់ សាន់ គុនខ្មែរ មានបទពិសោធន៍ច្រើននៅក្រៅប្រទេសរួចមកហើយ។ គាត់បានឈ្នះការប្រកួតជាច្រើននៅក្រៅប្រទេសថែមទៀតផង។ គាត់ទើបតែចូលរួមជាមួយនឹងក្លឹបគុនខ្មែរដូនតា ដូច្នេះយើងចង់ប្រូម៉ូតក្លឹបរបស់ពួកយើងនៅឆាកអន្តរជាតិ។ ខ្ញុំសង្ឃឹមថា គាត់នឹងទៅទីនោះហើយទទួលបានជ័យជម្នះសម្រាប់ប្រទេស និងប្រជាជនរបសើយើង។ ការរំពឹងមិនមានអ្វីច្រើនទេ ប៉ុន្តែគឺជ័យជម្នះ អ្វីៗសុទ្ធតែអាចកើតឡើងបាននៅលើសង្វៀន»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

