នោះ! Arsenal ​បាត់​បង់​ការ​អត់ធ្មត់​ជាមួយតារាឆ្នើមខ្លួនម្នាក់ និងចង់លក់ចេញនៅរដូវក្តៅនេះ

Published 3 years ago
868 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនេះ បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុង​បាត់​បង់​ការ​អត់ធ្មត់​ជាមួយខ្សែបម្រើ Kai Havertz ខណៈក្លឹបកំពុងត្រៀមខ្លួនបញ្ចប់ទំនាក់ទំនង និងដាក់កីឡាករជម្រើស​ជាតិ​អាល្លឺម៉ង់វ័យ ២៤ឆ្នាំរូបនេះឲ្យក្លឹបដែលចង់បានរូបគេទៅរួមក្រុមដេញថ្លៃនៅទីផ្សារដោះដូរនារដូវក្តៅខាងមុខនេះ នេះបើយោងតាមសារព័ត៌មាន Fichajes ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal 'looking to sell Kai Havertz this summer'

គួររំលឹកផងដែរថា កិច្ចសន្យារបស់ Havertz នៅកីឡដ្ឋាន Emirates មានសុពលភាពរហូតដល់ឆ្នាំ២០២៨ ប៉ុន្តែក្លឹប Arsenal មិនទទួលបានផ្លែផ្កាល្អប្រសើរឡើយ ក្រោយទិញយកខ្សែបម្រើរូបនេះពីតោខៀវ Chelsea ក្នុងតម្លៃជិត ៦៥លានផោន ដោយសមត្ថភាពរបស់គាត់ត្រូវបានអ្នកគាំទ្រគិតថា«មិនសមនឹងតម្លៃ»។

Arsenal's Kai Havertz celebrates scoring their third goal on December 5, 2023

គួរកត់សម្គាល់ថា Havertz រកបានតែ ៥គ្រាប់ និង Assist ១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៣៣ប្រកួត សម្រាប់ Arsenal ហើយរដូវកាលដែលស៊ុតបញ្ចូលទីបានល្អបំផុតរបស់គាត់សម្រាប់ Chelsea គឺគាត់ស៊ុតបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះក្នុងរដូវកាល ២០២១-២២៕

Arsenal's Kai Havertz during the match on August 2, 2023

ប្រភព៖ SportsMoLe

Related Articles
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829