
(អង់គ្លេស)៖ របាយការណ៍ថ្មីៗនេះ បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងបាត់បង់ការអត់ធ្មត់ជាមួយខ្សែបម្រើ Kai Havertz ខណៈក្លឹបកំពុងត្រៀមខ្លួនបញ្ចប់ទំនាក់ទំនង និងដាក់កីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ ២៤ឆ្នាំរូបនេះឲ្យក្លឹបដែលចង់បានរូបគេទៅរួមក្រុមដេញថ្លៃនៅទីផ្សារដោះដូរនារដូវក្តៅខាងមុខនេះ នេះបើយោងតាមសារព័ត៌មាន Fichajes ។
គួររំលឹកផងដែរថា កិច្ចសន្យារបស់ Havertz នៅកីឡដ្ឋាន Emirates មានសុពលភាពរហូតដល់ឆ្នាំ២០២៨ ប៉ុន្តែក្លឹប Arsenal មិនទទួលបានផ្លែផ្កាល្អប្រសើរឡើយ ក្រោយទិញយកខ្សែបម្រើរូបនេះពីតោខៀវ Chelsea ក្នុងតម្លៃជិត ៦៥លានផោន ដោយសមត្ថភាពរបស់គាត់ត្រូវបានអ្នកគាំទ្រគិតថា«មិនសមនឹងតម្លៃ»។
គួរកត់សម្គាល់ថា Havertz រកបានតែ ៥គ្រាប់ និង Assist ១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៣៣ប្រកួត សម្រាប់ Arsenal ហើយរដូវកាលដែលស៊ុតបញ្ចូលទីបានល្អបំផុតរបស់គាត់សម្រាប់ Chelsea គឺគាត់ស៊ុតបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះក្នុងរដូវកាល ២០២១-២២៕
ប្រភព៖ SportsMoLe

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



