
ក្រុមការពារតំណែងជើងឯកទ្វីបអឺរ៉ុប Champions League គឺ Man.City និងត្រូវបន្តយុទ្ធនាការប្រកួតក្របខណ្ឌកំពូលនេះដោយត្រូវធ្វើដំណើរទៅ កាន់កីឡដ្ឋាន Scandinavian ដើម្បីជួបក្រុមម្ចាស់ផ្ទះ Copenhagen ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយដែលនិងធ្វើឡើងនៅវេលាម៉ោង ៣ ទាបភ្លឺឈានចូលថ្ងៃពុធស្អែកនេះ។ ក្រុមលោក Pep Guardiola បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល G ខណៈ Copenhagen ទទួលចំណាត់ថ្នាក់លេខ ២ ក្នុងពូល A បន្ទាប់ពី Bayern Munich។
១.ប្រវត្តិជួបគ្នា
Copenhagen បានបរាជ័យក្នុងការផ្តួលក្រុម Man. City ក្នុងការជួបគ្នាបួនចុងក្រោយគ្រប់ក្របខណ្ឌប្រកួតទាំងអស់។ ពួកគេចាញ់ពីរ និងស្មើពីរ។
ទោះយ៉ាងណាMan. City មិនដែលឈ្នះក្រុមដាណឺម៉ាកក្នុងការប្រកួតក្រៅទឹកដីនេះទេ។
២.ពត៌មានក្រុមCopenhagen(ម្ចាស់ផ្ទះ)
Lukas Lerager ត្រូវបានព្យួរបន្ទាប់ពីការបណ្តេញចេញក្នុងការឈ្នះលើ Galatasaray ក្នុងខែធ្នូ។ Birger Meling ប៉ុន្តែ Theo Sander និង Davit Khocholava អវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Grabara; Ankersen, Diks, Vavro, Jelert; Goncalves, Falk, Claesson; Elyounoussi, Bardghji, Achouri
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
លោក Pep Guardiola គ្រូបង្វឹក Manchester City នៅតែបារម្ភតែអំពីកាយសម្បទារបស់ Josko Gvardiol និង Mateo Kovacic នៅមុនការប្រកួតនៅថ្ងៃអង្គារនេះខណៈ Ruben Dias អាចនិងដើរតួនាទីសំខាន់សម្រាប់ការប្រកួតនេះ។Kyle Walker, Kevin De Bruyne និង Rico Lewis ទាំងអស់អាចចាប់ផ្តើមសម្រាប់ការប្រកួតនៅប្រទេសដាណឺម៉ាកនៅក្នុងការប្រកួតពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Stones, Gvardiol; Silva, Rodri, De Bruyne; Doku, Haaland, Foden
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Copenhagen១: ២ Man.City
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



